ព័ត៌មានអន្តរជាតិ

Update៖ ក្រុមអធិការកិច្ចរបស់ UN ត្រួតពិនិត្យលើសត្វត្រី ដែលបានមកនៅជិតរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima

AFP

ជប៉ុន៖ ប្រភពទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិ បានយកគំរូពីទីផ្សារត្រីនៅជិត រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បន្ទាប់ពីការបញ្ចេញទឹកសំណល់ ពីរោងចក្រដែលបានរងការ បំផ្លិចបំផ្លាញកាលពីខែសីហា ។

គេបានដឹងថា ប្រទេសចិន និងរុស្ស៊ី បានហាមឃាត់ការនាំចូល អាហារសមុទ្ររបស់ប្រទេសជប៉ុន ចាប់តាំងពីការបង្ហូរចេញ ទឹកកាកសំណល់បានចាប់ផ្តើម ប៉ុន្តែប្រទេសជប៉ុន អះអាងថា វាមានសុវត្ថិភាព ដែលជាទិដ្ឋភាពដែលគាំទ្រដោយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) ។

ប្រទេសជប៉ុនបានឲ្យដឹងថា ទឹកត្រូវបានចម្រោះដោយបច្ចេកវិទ្យា ALPS ពិសេសរបស់ខ្លួននៃសារធាតុវិទ្យុសកម្ម លើកលែងតែសារធាតុ ទ្រីធៀម (tritium) ហើយត្រូវបានរលាយចូលក្នុងទឹកសមុទ្រ ។

ប្រទេសជប៉ុន បានអះអាងថា ការធ្វើតេស្តបានបង្ហាញថា កម្រិតទ្រីធៀម គឺស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top