ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីមួយកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារភាគខាងលិច ប្រទេសហ្វីលីពីន

Xinhua

ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារមកលើ តំបន់ភាគខាងលិចនៃប្រទេសហ្វីលីពីន ។

យោងតាមការផ្សព្វផ្សាយរបស់ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា នៅវេលាម៉ោង១៨និង៥៨នាទីម៉ោងសកល មានគ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ វាយប្រហារនៅចម្ងាយ២៤គីឡូម៉ែត្រ ភាគខាងលិចឈៀងពាយព្យនៃខេត្ត Batiano ប្រទេសហ្វីលីពីន ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ ១០,៨គីឡូម៉ែត្រ ត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់៧.៤៤ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២៦.៣០ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

តាមការវាយតម្លៃបន្ត បានបញ្ជាក់ថា កម្រិតនៃការរញ្ជួយបានថយចុះបន្តិចវិញ មកនៅត្រឹម៥,៧រ៉ិចទ័រ ។
ជុំវិញករណីរញ្ជួយដីនេះដែរ មិនទាន់ឃើញមានរបាយការណ៍លម្អិតអំពីការស្លាប់ និងខូចខាតអ្វីនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top