ព័ត៌មានអន្តរជាតិ

បទវិភាគ៖ និម្មាបនកម្មថ្មីស្តីពី “បណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយ” នឹងបំពេញបន្ថែមកម្លាំងរស់រវើកដល់ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀត

“ការសម្រេចបាននូវការតភ្ជាប់គ្នា នឹងផ្តល់ឱកាសដល់អឺរ៉ុបសម្រាប់ស្តារ កម្លាំងប្រកួតប្រជែងរបស់ខ្លួនឡើងវិញ។ “នៅក្នុងវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ដែលទើបបានបញ្ចប់នោះ លោក Orbán Viktorនាយករដ្ឋមន្ត្រីហុងគ្រី បានវាយតម្លៃខ្ពស់ ចំពោះការសាងសង់ផ្លូវដែកហុងគ្រី-ស៊ែប៊ី ដោយអំពាវនាវឱ្យអឺរ៉ុប និងពិភពលោកស្វែងរកឱកាសថ្មីនៃការតភ្ជាប់គ្នា។

ការតភ្ជាប់គ្នាដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រីហុងគ្រី គឺជាខ្សែបន្ទាត់មេនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាពាក្យគន្លឹះនៃវេទិកាកំពូលលើកនេះផងដែរ។ ថ្ងៃទី១៨ខែតុលា នៅពេលថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាកំពូលលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានប្រកាសប្រតិបត្តិការ៨ចំណុច របស់ប្រទេសចិនដើម្បីគាំទ្រការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះ ចំណុចទី១គឺ”កសាងបណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយអំពី’ខ្សែក្រវាត់និងផ្លូវ”។នេះបានបញ្ជាក់ថា ការតភ្ជាប់គ្នានៅតែជាវិស័យអាទិភាពនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”នាពេលអនាគត។

ពិភពលោកនាពេលបច្ចុប្បន្នមិនមានសន្តិភាពទេ សម្ពាធបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង ហើយការអភិវឌ្ឍពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ ដោយឈរនៅទីចាប់ផ្តើមថ្មី តើការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ គួរជំរុញការកសាងការតភ្ជាប់គ្នានិងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្តេច?

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវេទិកាលើកនេះ ការងារសំខាន់ជំហានបន្ទាប់ នឹងជំរុញបន្ថែមទៀតនូវ”ការតភ្ជាប់រឹង”ខាងហេដ្ឋារចនាសម្ព័ន្ធ”ការតភ្ជាប់ទន់”ខាងស្តង់ដារនិងក្បួនច្បាប់ក៏ដូចជា”ការតភ្ជាប់ចិត្តនឹងចិត្ត”របស់ប្រជាជននៃបណ្តាប្រទេស។

ទាក់ទិននឹង”ការតភ្ជាប់រឹង” ភាគីចិនបានលើកឡើងវិធានការអភិវឌ្ឍន៍យ៉ាងច្បាស់លាស់និងប្រាកដប្រជាលើកនេះ ដែលបូករួមទាំងការពន្លឿនការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប និងរួមជាមួយភាគីនានាបង្កើតច្រកថ្មីសម្រាប់ចរាចរណ៍ទំនិញនៅទ្វីបអីរ៉ាស៊ីដែលផ្តល់ការទ្រទ្រង់ដ៏សំខាន់ដោយការដឹកជញ្ជូនផ្ទាល់តាមផ្លូវដែកនិងផ្លូវថ្នល់តែម្តង។

លើសពី”ការតភ្ជាប់រឹង”ទៅទៀត នៅមាន”ការតភ្ជាប់ទន់”ដែលមានគោលបំណងបង្កើតក្បួនច្បាប់និងស្តង់ដាររួម។គិតត្រឹមចុងខែមិថុនាឆ្នាំ២០២៣ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តង់ដារចំនួន១០៧ច្បាប់ជាមួយស្ថាប័នដែលធ្វើអន្តរជាតូបនីយកម្មស្តង់ដារនៃ៦៥ប្រទេសនិងអង្គការអន្តរជាតិនិងតំបន់។ នៅពេលអនាគត ប្រសិនបើអាចទទួលបានការវិវឌ្ឍធំបង្គួរក្នុងវិស័យ”ការតភ្ជាប់ទន់”នោះ នឹងធ្វើឱ្យគោលនយោបាយពាក់ព័ន្ធត្រូវបានអនុវត្តកាន់តែប្រសើរឡើងហើយធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការថែមទៀត។

ក្នុងអំឡុងពេលវេទិកាលើកនេះ ភាគីចិនក៏បានប្រកាសថា នឹងបន្តជំរុញសំណង់ដ៏មានលក្ខណៈតំណាង និងគម្រោងជីវភាពរស់នៅ”តូចនិងស្រស់ស្អាត”បន្ថែមទៀតនាពេលអនាគត ហើយនឹងអនុវត្តគម្រោងជំនួយជីវភាពរស់នៅធុនតូចចំនួន១០០០។ គម្រោងដែលសម្របទៅតាមភូមិសាស្ត្រ និងប្រមូលផ្ដុំនូវចិត្តប្រជាជនកាន់តែច្រើន នឹងជំរុញការរួមគ្នាកសាង “ការតភ្ជាប់ចិត្តនិងចិត្ត” របស់ប្រជាជននៃប្រទេសដែលរួមកសាង និងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះ នៃការរួមគ្នាកសាងខ្សែក្រវ៉ាត់និងផ្លូវ។

បន្ទាប់ពីរយៈពេល១០ឆ្នាំដែលប្រកបដោយផ្លែផ្កា “ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ការបង្កើតនិម្មាបនកម្មថ្មីនៃ”បណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយ” ច្បាស់ជានឹងពង្រឹងមុខងារបង្កើតគោលិកាឈាមរបស់ប្រទេសដែលរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ជំរុញបណ្តាប្រទេសរួមបញ្ចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់តម្លៃសកលឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមគ្នា។នេះក៏នឹងផ្តល់កម្លាំងរស់រវើកដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបំពេញបន្ថែមថាមពលកាន់តែច្រើនដល់ការរួមគ្នាសម្រេចបាននូវទំនើបកម្មរបស់បណ្តាប្រទេសផ្សេងៗទៀតផង៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top