ព័ត៌មានអន្តរជាតិ

ប្រទេសចិន បន្ថែមថ្មីនូវភូមិទេសចរណ៍ល្អបំផុត ដែលកំណ់តដោយ អង្គការទេសចរណ៍ពិភពលោកអ.ស.ប.ចំនួន ៤ ដែលមានចំនួនច្រើន ជាងគេលើពិភពលោក

ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំលើកទី២៥នៃមហាសន្និបាតអង្គការ ទេសចរណ៍ពិភពលោកនៃអ.ស.ប.បានបើកសន្និសីទកាសែតនៅក្រុង samarkand ប្រទេសអ៊ូសប៊ែគីស្ថាន ដោយបានប្រកាសបញ្ជីឈ្មោះ ”ភូមិទេសចរណ៍ល្អបំផុត” ភូមិ Huangling ខេត្ត Jinagxi ភូមិXiajiang ខេត្តZhejiang ភូមិZhagana ខេត្តGansu និងភូមិZhujiawan ខេត្តShannxi ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះនោះ។

ក្នុងឆ្នាំនេះមានប្រទេសចំនួន ៦៣ បានដាក់ពាក្យស្នើសុំ ហើយទីបំផុតភូមិចំនួន ៥៤ នៃ ប្រទេសចំនួន ៣២ ត្រូវបានជ្រើសរើស។ បន្ថែមលើភូមិYu ខេត្តZhejiang ភូមិXidi ខេត្តAnhui និងភូមិDazhai ខេត្តGuangxi ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ២០២១ និងភូមិJinzhu ក្រុងChongqing ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ ២០២២ ប្រទេសចិនមានភូមិចំនួន ៨ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ ជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top