ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការអភិវឌ្ឍបៃតង “ខ្សែក្រវាត់និងផ្លូវ” នឹងរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចការបូនទាបនិងការអភិវឌ្ឍជានិរន្តរភាពសកល

“ ផ្លូវសូត្របៃតងអាចជួយឱ្យយើងដើរចេញពីផ្លូវទ័ល ដើរតាមផ្លូវថ្មីមួយសម្រាប់ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិនិងភពផែនដី ។” ក្នុងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាដូចពោលខាងលើដែលបានញ៉ាំងឱ្យអង្គប្រជុំមានចំណាប់អារម្មណ៍និងប្រតិកម្មដូចគ្នាយ៉ាងខ្លាំង ។

ពណ៌បៃតងជា លក្ខណៈពិសេសពីឬសគល់របស់“ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ស្ថានីយអគ្គិសនីដើរដោយថាមពលប្រព័ន្ធPVនៅខ្ពង់រាបនៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនីដើរដោយកម្លាំងខ្យល់ធំជាងគេនៅអាស៊ីកណ្តាល និងស្ថានីយវារីអគ្គិសនីដែលសាងសង់នៅទន្លេអាស៊ីខាងត្បូង ។ល។ គម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ទាំងនេះបានជួយបន្ធូរបន្ថយកង្វះខាតថាមពលក្នុងតំបន់ ហើយបានលើកកម្ពស់កម្រិតប្រើប្រាស់ថាមពលស្អាត ដែលបានផ្តល់ទីពំនាក់យ៉ាងរឹងមាំដល់ការអភិវឌ្ឍទំនើបកម្មរបស់ប្រទេសទាំងនេះ ។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងពិធីបើកវេទិកាកំពូលលើកនេះថា “ការធ្វើឱ្យកង្វះខាតថាមពលលែងជាបញ្ហាពិបាកដោះស្រាយក្នុងការអភិវឌ្ឍទៀត និងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍សម្រចបាននូវក្ដីសុបិននៃការអភិវឌ្ឍបៃតងនិងកាបូនទាប បានក្លាយជាទឹកដីបៃតងនិងចង្កៀងបង្ហាញផ្លូវនៃការអភិវឌ្ឍជានិរន្តរភាពក្នុងយុគសម័យថ្មី ” ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតសហព័ន្ធអន្តរជាតិស្តីពីអភិវឌ្ឍន៍បៃតង “ខ្សែក្រវាត់និងផ្លូវ”ជាមួយដៃគូសហប្រតិបតិ្តការចំនួនជាង១៥០នៃប្រទេសជាង៤០ បានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការខាងថាមពល “ខ្សែក្រវាត់និងផ្លូវ”ជាមួយ៣២ប្រទេស ព្រមទាំងបានសន្យាថា លែងសាងសង់គម្រោងអគ្គិសនីដើរដោយធ្យូងថ្មនៅបរទេសទៀតហើយ ។ល។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រការទាំងនេះបានបញ្ជាក់ថាទាំងទស្សនៈគោលនយោបាយ ទាំងការរចនាគម្រោង ប្រទេសចិនបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាបនិងការអភិវឌ្ឍជានិរន្តរភាពសកល ។

ក្នុងវេទិកាកំពូលលើកនេះ ប្រទេសចិនបានប្រកាសពីប្រតិបតិ្តការចំនួន៨ចំណុចក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះប្រតិបត្តិការមួយគឺជំរុញការអភិវឌ្ឍបៃតង ។ អ្នកវិភាគបានលើកឡើងថា នៅដំណាក់កាលបន្ទាប់ ប្រទេសចិននឹងរួមសហការជាមួយប្រទេសពាក់ព័ន្ធ ជំរុញការអភិវឌ្ឍបៃតងនិងកាបូនទាប ដើម្បីសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតងរបស់ឧស្សាហកម្ម ។

ការធ្វើបរិវត្តកម្មបៃតង មិនត្រឹមតែអាចនាំមកនូវរូបមន្តអភិវឌ្ឍន៍ថ្មីតែប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មីទៀតផង។ ក្នុងវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍបៃតងនៃវេទិកាកំពូលលើកនេះ ប្រទេសចិនបានប្រកាសពីផែនការប្រតិបត្តិអភិវឌ្ឍន៍បៃតងចំនួន៣ ក្នុងនោះផែនការមួយគឺបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការក្នុងការបណ្តាក់ទុននិងផ្តល់សហហិរញ្ញប្បទានលើវិស័យអភិវឌ្ឍន៍បៃតង ។ បើសម្លឹងមើលឱ្យបានវែងឆ្ងាយអាចឃើញថា ការធ្វើបរិវត្តកម្មបៃតងក៏មានអំណោយផលដល់ការអភិរក្សស្រុកកំណើតរួមរបស់មនុស្សជាតិផងដែរ ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើររួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់នៅពេលអនាគត វិធានការថ្មីមួយចំនួនដូចជាការអភិវឌ្ឍថាមពលបៃតងជាដើម នឹងរួមចំណែកក្នុងការសន្សំសំចៃថាមពលនិងការកាត់បន្ថយការបញ្ចេញកាបូននៅលើពិភពលោកទាំងមូល ក៏ដូចជាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកលផងដែរ ដើម្បីអភិរក្សអនាគតរបស់មនុស្សជាតិ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top