ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូត អ៊ីស្រាអែល៖ ផែនការវាយលុក ហ្គាហ្សា នឹងដំណើរការ តាមផែនការ

រូបភាព៖ Sputnik
" "

បរទេស៖ បេសកជនរបស់ប្រចាំ ក្នុងទីក្រុងយេរូសាឡឹមខាងលិច ប្រចាំនៅទីក្រុងមូស្គូលោក Alexander Ben Zvi បានលើកឡើងថា អ៊ីស្រាអែល នឹងបន្តផែនការរបស់ខ្លួន សម្រាប់ប្រតិបត្តិការជើងគោក នៅតំបន់ហ្គាហ្សា តាមផែនការពីព្រោះការសម្រេចចិត្ត ត្រូវបានធ្វើឡើងរួចរាល់ទៅហើយ។

លោក Ben Zvi បានថ្លែងបែបនេះ នៅពេលដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតនិង ដោយកត់សម្គាល់ថា អ៊ីស្រាអែល បានប្រកាសថា ខ្លួនស្ថិតក្នុងស្ថានភាពនៃសង្រ្គាម ព្រមទាំងបានរៀបចំផែនការ ប្រតិបត្តិការគ្រប់ប្រភេទ រួមទាំងប្រតិបត្តិការផ្លូវអាកាស ដែនសមុទ្រ និងដីរួចទៅហើយ។

" "

បន្ថែមលើសពីនោះ លោកឯកអគ្គរដ្ឋទូត​បាន​បន្ថែម​ថា លោក​ជឿជាក់​ថា​លទ្ធភាព​នៃ​ការ​លុកលុយ​ ក្នុង​ដី​គឺ​ខ្ពស់​ជាង ៥០ភាគរយមកហើយមកទល់នឹងពេលនេះ។

" "

គួរឲ្យដឹងដែរថា អ្វីដែលជាគោលបំណងសំខាន់ កន្លងមកនោះគឺអ៊ីស្រាអែល នឹងរៀបចំផែនការការបំផ្លាញរចនាសម្ព័ន្ធ ភេរវករទាំងអស់ នៃក្រុមហាម៉ាសប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្គាហ្សា ហើយក៏ចង់ដោះលែងចំណាប់ខ្មាំង ដែលចាប់ដោយពួកសកម្មប្រយុទ្ធ មកវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top