ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កូរ៉េខាងជើង រិះគន់ទៅលើសហរដ្ឋអាមេរិក ចំពោះការចុះចតយន្តហោះ ទម្លាក់គ្រាប់បែក នៅទឹកដីកូរ៉េខាងត្បូង

ប្រភព ៖ AFP

សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានឲ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយកាលពីថ្ងៃសុក្រថា និងបង្ហាញពីការវាយប្រហារនុយក្លេអ៊ែរជាមុន ដែលអាចកើតមានមកលើប្រទេស កូរ៉េខាងជើង ដោយសហរដ្ឋអាមេរិក បានធ្វើ “ការញុះញង់ក្នុងសង្គ្រាម នុយក្លេអ៊ែរដោយចេតនា” ដោយសារតែ “បញ្ហាផ្ទៃក្នុង និង បញ្ហាខាងក្រៅ” ខណៈដែលយន្តហោះ ទម្លាក់ គ្រាប់បែក B-52H Stratofortress មានសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន បានចុះចតជាលើកដំបូង មិនធ្លាប់មាននៅក្នុង ប្រទេសកូរ៉េខាងត្បូង ។

កងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងជើង បាននិងកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់នូវ ការដាក់ពង្រាយទ្រព្យសម្បត្តិ យុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់ខ្លួនក្នុងទម្រង់ ជានាវាមុជទឹកនុយក្លេអ៊ែរ នាវាផ្ទុកយន្តហោះដើរ ដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រចូលទៅក្នុង ឧបទ្វីបកូរ៉េ ហើយបានចាត់ទុកការដាក់ពង្រាយបែបនេះថា ជាចលនាយោធាដ៏ធ្ងន់ធ្ងរ ហើយចំពោះការអត្ថាធិប្បាយនេះ បានសង្កត់ធ្ងន់ថា វាជា “ការវាយប្រហារនុយក្លេអ៊ែរ ទុកជាមុន សំដៅលើការដកខ្លួនចេញពីកូរ៉េខាងជើង” ។

អត្ថបទផ្សព្វផ្សាយដោយទីភ្នាក់ងារ KCNA ក៏បានព្រមានថា ការធ្វើវាយប្រហារ ទុកជាមុនគឺមិនមែនជាសិទ្ធិផ្តាច់មុខរបស់សហរដ្ឋអាមេរិកទៀតនោះទេ ។

ប្រព័ន្ធផ្សព្វផ្សាយខាងលើបានក្រើនរំឮក ដល់សហរដ្ឋអាមេរិក ថា គោលនយោបាយកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជាគោលលទ្ធិ ដែលចែងអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរឥឡូវនេះមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន បានអនុញ្ញាតឱ្យប្រទេសនេះចាត់វិធានការចាំបាច់ ក្នុងករណីដែលវាស្ថិតនៅក្រោមការ វាយប្រហារនុយក្លេអ៊ែរ ឬ វាត្រូវបានកំណត់ថា ប្រទេសកំពុងប្រឈមមុខនឹងការ វាយប្រហារនុយក្លេអ៊ែរ ដែលជិតមកដល់នោះ ។

ទីភ្នាក់ងារ Yonhap របស់កូរ៉េខាងត្បូង បានផ្សាយថា យន្តហោះទម្លាក់គ្រាប់បែក B-52H របស់សហរដ្ឋអាមេរិក បានចុះចតនៅមូលដ្ឋាន ទ័ពអាកាស កូរ៉េខាងត្បូង ក្នុងទីក្រុង Cheongju ចម្ងាយប្រហែល ១១០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះនេះ បានបង្ហាញខ្លួននៅឯពិព័រណ៍ អាកាសចរណ៍ និងការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល ជាមួយនឹងការបង្ហាញអំពីការហោះហើររួចមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top