ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បង្ហាញក្តីសង្ឃឹមថា ប៉ាឡេស្ទីន អ៊ីស្រាអែល នឹងវិលត្រឡប់ មកតុចរចាវិញក្នុងពេលឆាប់ៗនេះ

រូបភាព៖ Xinhua
" "

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា លោកសង្ឃឹមថា អ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងអាចចាប់ផ្តើមការចរចាឡើងវិញ បានឆាប់ៗនេះ ។ នេះបើយោងតាមក្រសួងការបរទេស របស់ប្រទេសនេះ។

លោក Lavrov បានលើកឡើងថា “ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមករកហេតុផល ហើយអង្គុយនៅតុចរចា” ដោយបន្ថែមថា វានឹងចាំបាច់ក្នុងការសម្របសម្រួល សកម្មភាពជាក់ស្តែងទាំងអស់ ជាមួយនឹងការសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយក៏ត្រូវគិតគូរពីការពិតថ្មីៗ និងរបៀបដែលស្ថានភាព បានវិវត្តតាំងពីឆ្នាំ១៩៦៧។

" "

លោក Alexei Zaitsev អនុប្រធាននាយកដ្ឋានព័ត៌មាន និងសារព័ត៌មាននៃក្រសួងការបរទេសរុស្ស៊ី បាននិយាយក្នុងអំឡុងសន្និសីទ សារព័ត៌មាន ប្រចាំសប្តាហ៍ កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីកំពុងធ្វើការយ៉ាងសកម្ម ដើម្បីធានា ការជម្លៀសពលរដ្ឋរុស្ស៊ី ដោយសុវត្ថិភាពពីតំបន់ជម្លោះ។

" "

លោកបានបន្ថែមថា រុស្ស៊ីនៅតែទាក់ទង ជាមួយតួអង្គសំខាន់ៗក្នុងតំបន់ ដើម្បីធានាការជម្លៀសពលរដ្ឋប្រកបដោយសុវត្ថិភាពតាមរយៈច្រករបៀងមនុស្សធម៌ និងលើបញ្ហាទាក់ទងនឹង ការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ការងារកំពុងត្រូវបានអនុវត្ត ដើម្បីកំណត់អត្តសញ្ញាណពលរដ្ឋរុស្ស៊ីទាំងនោះ ដែលមានបំណងចង់ចាកចេញពីតំបន់ជម្លោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top