ព័ត៌មានអន្តរជាតិ

FBI ៖ ជនជាតិកូរ៉េខាងជើង រាប់ពាន់នាក់ ធ្វើការងារអនឡាញ ឲ្យក្រុមអាមេរិកជាច្រើន

AFP

បរទេស៖ទីភ្នាក់ងារស៊ើបការ សំងាត់អាមេរិក FBI បានរកឃើញថាលុយជាច្រើន ដែលរកបានដោយក្រុមការងារ ជនជាតិកូរ៉េខាងជើង ធ្វើការងារអនឡាញពីប្រទេសរបស់ខ្លួន បម្រើឲ្យក្រុមហ៊ុន បច្ចេកវិទ្យអាមេរិក ជាច្រើនត្រូវបានយកទៅផ្គត់ផ្គង់ ឲ្យកម្មវិធីផលិតគ្រាប់មីស៊ីល របស់ប្រទេសកុម្មុយនីសមួយនេះ។

FBI បាននិយាយថាក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក បានជួលប្រជាជនកូរ៉េខាងជើង រាប់ពាន់នាក់ដែលធ្វើការពីចម្ងាយ ហើយពួកគេត្រូវបានប្រមូល ប្រាក់កម្រៃ ដែលទទួលបានទាំងនោះទៅជាថវិកា ប្រើប្រាស់សម្រាប់កម្មវិធីអាវុធ របស់មេដឹកនាំគីមជុងអ៊ុនទៅវិញ ។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុង St. Louis រដ្ឋ Missouri ភ្នាក់ងារពិសេស FBI លោក Jay Greenberg បានពន្យល់ថា ទីក្រុងព្យុងយ៉ាងផ្គត់ផ្គង់ កម្មករទាំងនេះ ជាមួយនឹងឯកសារមិនពិត ដែលអនុញ្ញាតឱ្យពួកគេធ្វើដំណើរ ទៅកាន់ប្រទេសនានារួមទាំងប្រទេសចិន និងរុស្ស៊ីជាដើមផង។

ផ្ទាំងពាណិជ្ជកម្ម

ជាទូទៅពួកគេនឹងដាក់ពាក្យ សុំការងារពីចម្ងាយ ជាមួយក្រុមហ៊ុនអាមេរិក ដោយប្រើ ប្រាស់កម្មវិធី VPN ដើម្បីបញ្ចុះបញ្ចូលនិយោជករបស់ពួកគេថា ពួកគេមានមូលដ្ឋាននៅខាងក្រៅសហរដ្ឋអាមេរិក ឬប្រទេសទីបី ហើយជារឿយៗ ជួលឈ្មួញកណ្តាល នៅក្នុងប្រទេសផ្សេងទៀតដើម្បីចុះហត្ថលេខាលើកិច្ចសន្យាជាមួយនិយោជក។

ប្រែសម្រួល៖ស៊ុនលី

To Top