ព័ត៌មានអន្តរជាតិ

Update៖ UN បញ្ជាក់ថា ពលរដ្ឋរស់នៅតំបន់ហ្គាហ្សា ប្រមាណជា៦០ភាគរយ បង្ខំចិត្តជម្លៀសខ្លូនចេញ

Xinhua

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ (UN)បានបញ្ជាក់ថា យ៉ាងហោចណាស់៦០ភាគរយគនៃចំនួនប្រជាជនដែលរស់នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip) ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែលដែលកំពុងបន្តវាយលុក ។


ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សប្រហែល១,៦លាននាក់ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះបង្ហូរឈាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអ៊ែលនាពេលបច្ចុប្បន្ននេះ គិតពី១៥ថ្ងៃមុន” ។

អង្គកា OCHA បានឲ្យដឹងថា មនុស្សជាង៥៤៤.០០០នាក់រស់នៅក្នុងស្រុក និងសាលារៀនដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) រួមទាំងមនុស្សចំនួន៣៦៧.៥០០នាក់នៅកណ្តាល និងនៅភាគខាងត្បូង ហ្គាហ្សា និងចំនួន៧០.០០០នាក់រស់នៅក្នុងសាលាដែលមិនមានទំនាក់ទំនងជាមួយ UNRWA ត្រូវបានជម្លៀសចេញ ។

សេចក្តីថ្លែងការណ៍នោះបានដាក់ថា មនុស្សប្រហែល១០០១.០០០នាក់បានភៀសខ្លួនចេញពីក្នុងមជ្ឈមណ្ឌលគ្រិស្ត Orthodox ព្រះវិហារនៅទីក្រុងហ្គាហ្សា មន្ទីរពេទ្យ និងអគារសាធារណៈផ្សេងទៀត ។

លើសពីនេះ ក្រសួងអភិវឌ្ឍន៍សង្គមប៉ាឡេស្ទីនប៉ាន់ បានព្យាករណ៍ថា មានជនភៀសខ្លួនប្រមាណ៧០០,០០០នាក់ ដែលមានគ្រួសារម្ចាស់ផ្ទះក៏ត្រូវភៀសខ្លួនដែរ ។

យោងតាមសេចក្តីថ្លែងការណ៍ ស្ថាប័នដែលពាក់ព័ន្ធជាមួយនាយកដ្ឋានប្រតិបត្តិការអប់រំ ហៅកាត់ UNRWA នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប កាន់តែមានលំបាកខ្លាំងឡើងៗ នៅគ្រាដែលមានការខ្វះខាតធនធានមូលដ្ឋានធ្ងន់ធ្ងរ ដូចជាទឹក អាហារ និងថ្នាំពេទ្យ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top