រ៉ាម៉ាឡា៖ លោកស្រី Ferial Abdel Hadi ជាស្ត្រីអាយុ ៨៦ឆ្នាំនៅតំបន់ហ្គាហ្សា ដែលបានរួចផុតពីភាពចលាចល ជាច្រើនទសវត្សរ៍ បានរកឃើញខ្លួនឯងម្តងទៀត នៅក្នុងជំរុំជនភៀសខ្លួន ដែលលើកនេះនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង។
ដោយសំឡេងខូចមិមសូវច្បាស់ លោកស្រីបានប្រាប់កាសែតស៊ិនហួពីរបៀប ដែលគ្រួសាររបស់លោកស្រី បានបោះបង់ចោលផ្ទះ ដើម្បីគេចចេញពីសោកនាដកម្ម ដែលអាចនឹងធ្លាក់មកលើពួកគេ ។
ទុក្ខលំបាករបស់ជនស៊ីវិល បានចាប់ផ្តើមលាតត្រដាងនៅ ចំពោះមុខលោកស្រី ដែលបានឃើញសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ក្នុងឆ្នាំ១៩៤៨ បន្ទាប់ពីអ៊ីស្រាអែល បានធ្វើការទម្លាក់គ្រាប់បែក ដោយមិនឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស លើទីប្រជុំជន និងប៉ុស្តិ៍យោធារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ។
អ៊ីស្រាអែល ក៏ដាក់ការឡោមព័ទ្ធទាំងស្រុងផងដែរ នៅលើក្របខណ្ឌប៉ាឡេស្ទីន ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី និងទំនិញសំខាន់ៗផ្សេងទៀត ដោយសារវារៀបចំការវាយលុកលើដី ។
លោកស្រីបន្ដថា “យន្តហោះអ៊ីស្រាអែល បានបំផ្លាញផ្ទះរបស់យើង នៅ Beit Lahia ហើយប្រជាជនរបស់យើងត្រូវភៀសខ្លួន លោកស្រីបាននិយាយ ទាំងទឹកភ្នែក “យើងត្រូវបានបង្ខំឱ្យមកទីនេះ ដើម្បីចៀសវាងការសម្លាប់ ដែលអាចធ្លាក់មកលើយើង”។
ស្ថានភាពនេះបានធ្វើឱ្យ លោកស្រី Hadi ត្រលប់មកគ្រាដ៏គួរឱ្យភ័យខ្លាចកាលពី ៧៥ ឆ្នាំមុន នៅពេលដែលនាងត្រូវបានគេបង្ខំ ឱ្យចាកចេញពីស្រុកកំណើត របស់ពួកគេនៅ Tal al-Tormos ជាមួយគ្រួសាររបស់លោកស្រី។
សង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៤៨ ដែលប្រជាជនប៉ាឡេស្ទីនជាច្រើនមើលឃើញថា ជាមហន្តរាយជាតិ បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅ និងការបណ្តេញប្រជាជន ប៉ាឡេស្ទីនយ៉ាងច្រើន ៕
ប្រែសម្រួល ឈូក បូរ៉ា