ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្កើតអង្គភាពស៊ើបការណ៍ សម្ងាត់ ដែលផ្តោតគោលដៅតាមប្រមាញ់ និងសម្លាប់ក្រុម ហាម៉ាស

AFP

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារចារកម្ម Mossad និង Shin Bet របស់អ៊ីស្រាអែលបានបង្កើតក្រុមប្រតិបត្តិការថ្មីមួយដើម្បីតាមប្រមាញ់សមាជិកនៃអង្គភាពកុម្ម៉ង់ដូរហាម៉ាសដែលដឹកនាំការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកសកម្មប្រយុទ្ធលើអ៊ីស្រាអែលកាលពីដើមខែនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា Nili ដែលយកឈ្មោះពីរង្វង់ចារកម្មជ្វីហ្វនៅដើមសតវត្សទី២០ ដែលបានជួយអង់គ្លេសប្រឆាំងនឹងពួកអូតូម៉ង់នៅប៉ាឡេស្ទីនក្នុងកំឡុងសង្គ្រាមលោកលើកទី១ នឹងផ្តោតលើការតាមដាន និងសម្លាប់សមាជិកទាំងអស់នៃកងកម្លាំង Nukbha ឥស្សរជនរបស់ហាម៉ាសដែលពាក់ព័ន្ធនឹងការវាយឆ្មក់ដ៏ប្រល័យដែលបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែល ១.៤០០នាក់បានស្លាប់ និងចាប់មនុស្សចំនួន ២១០នាក់ផ្សេងទៀត ធ្វើជាចំណាប់ខ្មាំង ។

យោងទៅតាមកងកម្លាំងការពារអ៊ីស្រាអែល បានឱ្យដឹថា យ៉ាងហោចណាស់មេបញ្ជាការរបស់ Nukbha ពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ក្នុងនោះ គឺ មេបញ្ជាការកងវរសេនាតូច Khan Younis របស់ក្រុម Billal al-Qedra និងមេបញ្ជាការក្រុម Ali Qadhi ចំណែកសមាជិក១០នាក់ទៀតនៃអង្គភាពត្រូវបានគេអះអាងថា ក៏ត្រូវបានសម្លាប់ផងដែរកាលពីថ្ងៃពុធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top