ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីស ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ

អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការ រៀបចំការប្រកួត កីឡាអូឡាំពិកក្រុងប៉ារីស បានចាប់ដំណើរការកិច្ច សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ។ កាលពីថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន រួមជាមួយលោក Tony Estanguet ប្រធានគណៈកម្មាធិការ រៀបចំការ ប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីសឆ្នាំ ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ នៅទីក្រុងប៉ារីស ដោយបានឈាន ដល់គំនិតឯកភាពរួមលើការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការជំរុញ ការផ្សព្វផ្សាយពីការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស និងការផលិតកម្មវិធីពិសេសជាដើម ។

សូមបញ្ជាក់ថា នាថ្ងៃដដែល លោក Rima Abdul Malak រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូចិន ដែលដឹកនាំដោយ លោក Shen Haixiong នៅវិមាន Louvre ។ លោក Rima បានសម្តែងការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីស ហើយរំពឹងទុកថា ក្រសួងវប្បធម៌បារាំង អាចធ្វើកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្នុងវិស័យភាពយន្តនិងកម្មវិធីទូរទស្សន៍ វប្បធម៌ប្រពៃណី និងស្នាដៃសិល្បៈឌីជីថលជាដើម ៕

To Top