ព័ត៌មានអន្តរជាតិ

ជប៉ុន និងចិន ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនង ក្នុងខួបលើកទី៤៥ នៃសន្ធិសញ្ញាសន្ដិភាព និងមិត្ដភាពទ្វេភាគី

Kyodo

តូក្យូ៖ ប្រទេសជប៉ុន និងចិនបានសន្យាជាថ្មី ក្នុងការលើកកម្ពស់ទំនាក់ទំនង បន្ថែមទៀតនៅខួបលើកទី៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពទ្វេភាគី ដែលចូលជាធរមានកាលពីថ្ងៃចន្ទ ខណៈដែលទីក្រុងតូក្យូ នៅតែបន្តស្វែងរកកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយទីក្រុងប៉េកាំង ចំពេលមានភាពតានតឹង ក្នុងទំនាក់ទំនង។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសារមួយ ដែលបានអាននៅក្នុងពិធី មួយនៅទីក្រុងតូក្យូថា “វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើការរួមគ្នា ដើម្បីកសាងទំនាក់ទំនងជប៉ុន-ចិន ប្រកបដោយភាពស្ថាបនា និងស្ថិរភាពពីទស្សនៈធំ” ។

លោក បានបន្ថែមថា ខណៈពេលដែលទទួលស្គាល់ ប្រទេសជិតខាងអាស៊ី កំពុងប្រឈមមុខនឹង “បញ្ហាជាច្រើន នៃការព្រួយបារម្ភ” ពួកគេទាំងពីរចែករំលែក “ការទទួលខុសត្រូវដ៏អស្ចារ្យ សម្រាប់សន្តិភាព និងភាពរុងរឿងនៃតំបន់ និងសហគមន៍អន្តរជាតិ” ។

នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានឲ្យដឹងនៅក្នុងសាររបស់លោក សម្រាប់ព្រឹត្តិការណ៍នេះថា ទីក្រុងប៉េកាំង នឹងមានបំណង សម្រាប់ទំនាក់ទំនងចិន-ជប៉ុន ដែលនឹងបំពេញតម្រូវការ នៃយុគសម័យថ្មី ដោយត្រឡប់ទៅស្មារតី នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពជប៉ុន-ចិន ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៧៨៕
ប្រែសម្រួល ឈូក បូរ៉ា

To Top