ព័ត៌មានអន្តរជាតិ

ចិន ប្តឹង​ហ្វីលីពីន ​ជុំវិញ​ករណី កប៉ាល់​បុកគ្នា នៅសមុទ្រចិន ខាងត្បូង

Kyodo

ប៉េកាំង៖ ប្រទេសចិន បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃចន្ទ ជាមួយហ្វីលីពីន ជុំវិញការប៉ះទង្គិចគ្នា ដែលពាក់ព័ន្ធនឹងនាវា របស់ពួកគេនៅក្នុងសមុទ្រចិន ខាងត្បូង កាលពីថ្ងៃមុនដោយសម្តែង “ការមិនពេញចិត្តយ៉ាងខ្លាំង” របស់ខ្លួន ចំពោះឧប្បត្តិហេតុនេះ។

ពាក្យបណ្តឹងដែលផ្ញើ ដោយស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល ទៅកាន់ក្រសួង ការបរទេសហ្វីលីពីន ធ្វើឡើងបន្ទាប់ពីមាន ការផ្លាស់ប្តូរ ដែលភាគីនីមួយៗបានស្តីបន្ទោសគ្នា ទៅវិញទៅមក ចំពោះការប៉ះទង្គិចគ្នា ។

ក្រសួងការបរទេសចិន បានជំរុញប្រទេសហ្វីលីពីន នៅក្នុងសេចក្តីថ្លែងការណ៍ មួយ ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យដើម្បីបញ្ឈប់ “ការញុះញង់បញ្ហា និងធ្វើចលនាដ៏គ្រោះថ្នាក់ ដោយ បង្កើតការបង្កហេតុនៅសមុទ្រ” ។

ទីក្រុងម៉ានីលបានឲ្យដឹងថា កប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន ដែលធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋាន យោធាមួយនៅតំបន់ Second Thomas Shoal បានបុកជាមួយនាវាឆ្មាំ ឆ្នេរសមុទ្រចិន ដែលកំពុងស្វែង រកការបិទផ្លូវរបស់ខ្លួន ។ ទូកកងជីវពលដែន សមុទ្រចិន ក៏បានបុកកប៉ាល់ល្បាត ដែលអមជាមួយនាវា ផ្គត់ផ្គង់ផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top