ព័ត៌មានអន្តរជាតិ

គោលនយោបាយ ​រូបិយវត្ថុ​របស់​អាមេរិក បន្ថែម​លើ​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក

Xinhua

គ៊ែរ៖ សេដ្ឋវិទូអេហ្ស៊ីបបានឲ្យដឹងថា ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ របស់ធនាគារកណ្តាលអាមេរិក បានបន្ថែមទៅលើបញ្ហានៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ១១ ដងជាប់ៗគ្នាចាប់តាំងពីខែមីនា ឆ្នាំ២០២២ រហូតដល់ពួកគេឈានដល់ចន្លោះពី ៥,២៥ ភាគរយ និង ៥,៥០ភាគរយ ដែលនាំមកនូវអត្រាការប្រាក់ដល់កម្រិត ខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេលប្រហែល ២២ឆ្នាំ។

ទោះបីជាមានការកើនឡើងទាំងអស់នេះ ក្នុងនាមការទប់ស្កាត់អតិផរណាក៏ដោយ អត្រាអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក បានចូលមកក្នុងកម្រិត ៣,៧ភាគរយនៅក្នុងខែកញ្ញា ដែលនៅតែល្អលើសពីគោលដៅ ២ភាគរយ របស់ធនាគារកណ្ដាលអាមេរិក ។

ទន្ទឹមនឹងនេះ អត្រាការប្រាក់កើនឡើងរបស់សហរដ្ឋអាមេរិក បានបង្កើតឥទ្ធិពលដើមទុនលើសេដ្ឋកិច្ចពិភពលោក ដោយទុកឱ្យប្រទេស ដែលងាយរងគ្រោះជាច្រើន មានការខ្វះខាតប្រាក់ដុល្លារ អតិផរណាកើនឡើង និងសេដ្ឋកិច្ចដួលរលំ។

លោក Waleed Gaballah សមាជិកនៃសមាគមអេហ្ស៊ីប សម្រាប់សេដ្ឋកិច្ចនយោបាយ ស្ថិតិ និងច្បាប់បានប្រាប់ស៊ីនហួ ក្នុងបទសម្ភាសន៍មួយថា “ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក បណ្តាលឱ្យមានបញ្ហាធំមិនត្រឹមតែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ។

សេដ្ឋវិទូអេហ្ស៊ីបរូបនេះបានបន្ថែមថា គោលនយោបាយរូបិយវត្ថុបែបនេះ អាចមានអតិផរណាដែលបណ្តាលមកពី ការកើនឡើងនៃការផ្គត់ផ្គង់ប្រាក់ ប៉ុន្តែវាមិនអាចស្រូបយកអតិផរណាដែល បណ្តាលមកពីការកើនឡើងនៃថ្លៃដើមនៃ ធាតុផលិតកម្មនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top