ភ្នំពេញ ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ អាណត្តិទី៩លើក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងគម្រោងផែនការថវិកាឆ្នាំ២០២៤ របស់ធនាគារអភិវឌ្ឍន៍ជនបទ ។
លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ៕