ម៉ានីល ៖ ការិយាល័យរតនាគារ បាននៅថ្ងៃពុធនេះថា រដ្ឋាភិបាលហ្វីលីពីន បានព្យាករណ៍ឱនភាពថវិកា ចំនួន ២៥០,៩ពាន់លានប៉េសូ (៤,៤២ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែកញ្ញា ៣៩,៦ភាគរយខ្ពស់ ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។
ការិយាល័យបានឲ្យដឹងថា នោះបាននាំឱនភាពថវិកា ពីឆ្នាំទៅបច្ចុប្បន្នដល់ ៩៨៣,៥ពាន់លានប៉េសូ (១៧,៣ ពាន់លានដុល្លារ) ធ្លាក់ចុះ ២,៨៩ ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ការិយាល័យនេះបាននិយាយថា ឱនភាពកើនឡើងក៏ទាបជាង ១១,១១ភាគរយ ជាងគោលដៅ ១,១០៦ ពាន់ពាន់លានប៉េសូ (១៩,៥ ពាន់លានដុល្លារ)៕
ប្រែសម្រួល ឈូក បូរ៉ា