ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវបានតុលាការពិន័យជាប្រាក់ ១០.០០០ដុល្លារ ពីបទក្លែងបន្លំរដ្ឋប្បវេណី

AFP

ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ ត្រូវបានពិន័យជាប្រាក់ចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីចៅក្រមត្រួតពិនិត្យការកាត់ក្តីក្លែងបន្លំ រដ្ឋប្បវេណីរបស់គាត់ត្រូវបានរកឃើញថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានរំលោភលើដីកាតុលាការជាលើកទី២ ។

ចៅក្រម Arthur Engoron កាលពីសប្តាហ៍មុនបានពិន័យលោក ត្រាំ ចំនួន៥.០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីបានរកឃើញថា គាត់មិនបានដកតំណែងដែល ប្រមាថមកលើក្រឡាបញ្ជីរបស់ចៅក្រម ។ នៅមុននេះ លោក Engoron បានរារាំង លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំង របស់គណបក្សសាធារណរដ្ឋ សម្រាប់ចូលរួមបោះឆ្នោតនៅឆ្នាំ២០២៤ ពីការធ្វើអត្ថាធិប្បាយវាយប្រហារមកលើមន្ត្រីតុលាការ ។

កាលពីថ្ងៃពុធ ក្នុងអំឡុងពេលសម្រាកក្នុង សវនាការលើបណ្តឹងដែលនាំមក ដោយអគ្គមេធាវីក្រុងញ៉ូវយ៉ក លោក Letitia James ជុំវិញការអនុវត្តអាជីវកម្មរបស់ លោកអតីតប្រធានាធិបតីរូបនេះ លោក ត្រាំ បានប្រាប់ដល់អ្នកយកព័ត៌មានថា “ចៅក្រមនេះ គឺជាចៅក្រមដែលប្រកាន់បក្សពួកខ្លាំងណាស់ ជាមួយនឹងមនុស្សម្នាក់ដែល ប្រកាន់បក្សពួកនិយមអង្គុយក្បែរគាត់ ប្រហែលជាដោយសារតែបក្សកាន់អំណាច មានអ្នកគាំទ្រច្រើនជាងគាត់” ៕

លោក Engoron បានសន្មតថា លោក ត្រាំ កំពុងសំដៅទៅលើក្រឡាបញ្ជីរបស់គាត់ ដោយបានហៅការអត្ថាធិប្បាយថា ជាការបំពានលើបទបញ្ជា ហើយចៅក្រមបានដាក់ការផាកពិន័យ បន្ទាប់ពីលោក ត្រាំ បានយកសាក្សីមកសួរចម្លើយមួយរយៈខ្លី ។

គួររំលឹកថា កាលពីថ្ងៃពុធម្សិលមិញ មេធាវី និងជាអ្នកជួយកិច្ចការរបស់លោក ត្រាំ លោក Michael Cohen បានទទួលស្គាល់ដោយស្ថិតក្រោមការសាកសួរ ដោយមេធាវីរបស់អតីតប្រធានាធិបតីថា គាត់មានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដើម្បីរិះគន់អតីតចៅហ្វាយនាយរបស់គាត់ ប៉ុន្តែបានការពារភាពជឿជាក់របស់គាត់នៅគ្រាដែល គាត់បានផ្តល់សក្ខីកម្មនៅក្នុងសវនាការនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top