ព័ត៌មានអន្តរជាតិ

កូនស្រីពៅ របស់លោក ថាក់ស៊ីន ជាប់ឆ្នោតជាប្រធាន គណបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាច

The Nation
" "

លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រី របស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជាប់ឆ្នោត ជាមេដឹកនាំស្ត្រីដំបូងគេ នៃគណបក្សភឿថៃ ដែលកំពុងកាន់អំណាច។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ផែតងតាន គឺជាបេក្ខជនតែម្នាក់ គត់សម្រាប់តំណែងនេះ នៅក្នុងកិច្ចប្រជុំនេះ ដែលត្រូវបានប្រារព្ធឡើង ដើម្បីជ្រើសរើសមេដឹកនាំទីប្រាំបី និងនាយកប្រតិបត្តិគណបក្សថ្មីរបស់ភឿថៃ។

" "

រាជវង្សផ្នែកនយោបាយត្រកូល ស៊ីណាវ៉ាត្រា ដែលមានអាយុ ៣៧ឆ្នាំរូបនេះ បានចូលប្រឡូក ក្នុងឆាកនយោបាយកាលពី២ ឆ្នាំមុនក្នុងនាមជាប្រធានទីប្រឹក្សា របស់គណបក្សភឿថៃ សម្រាប់ការចូលរួម និងការច្នៃប្រឌិត ។ លោកស្រីជាបេក្ខជន នាយករដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមបេក្ខភាព នាយករដ្ឋមន្ត្រីទាំងបី របស់គណបក្សនៅក្នុងការបោះឆ្នោតសកលក្នុងខែឧសភា។

" "

កូនពៅរបស់អតីតនាយករដ្ឋមន្ត្រី ក៏ត្រូវបានប្រគល់មុខតំណែង កម្រិតខ្ពស់ជាច្រើននៅក្នុងរដ្ឋាភិបាលថ្មី រួមទាំងអាសនៈនៅក្នុងគណៈកម្មាធិការ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលជាតិ និងជាអនុប្រធាន នៃបន្ទះយុទ្ធសាស្ត្រថាមពលផ្នែកទន់ផងដែរ។

ឧបនាយករដ្ឋមន្រ្ដីមកពីគណពក្សភឿថៃ លោក Phumtham Wechayachai មុននេះបានប្រាប់អ្នកសារព័ត៌មានថា លោកបានគាំទ្រលោកស្រី ផែតងតាន ជាប្រធានបក្សបន្ទាប់ ដោយសារតែសមត្ថភាព របស់លោកស្រី មិនមែននាមត្រកូលរបស់លោកស្រីមកពី ស៊ីណាវ៉ាត្រា នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top