ព័ត៌មានអន្តរជាតិ

កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការពិតជាចាំបាច់ សម្រាប់ធ្វើឲ្យទំនាក់ទំនងចិន-អាមេរិក កាន់តែប្រសើរ

Xinhua

ប៉េកាំង៖ នៅក្នុងសារអបអរសាទរ ចំពោះពិធីជប់លៀង Gala Dinner ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក-ចិន និងជំនួបជាមួយលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវគោលការណ៍ចំនួន៣ ដែលចិន បានប្រកាន់ខ្ជាប់ក្នុងការដោះស្រាយរបស់ខ្លួន​ លើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

លោក Lyazid Benhami អនុប្រធានសមាគមមិត្តភាពបារាំង-ចិន នៅទីក្រុងប៉ារីស បានឲ្យដឹងថា ទាំងលោក ស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានផ្ញើសារអបអរសាទរដល់ពិធី Gala Dinner ប្រចាំឆ្នាំ ដែលជា “ការលើកទឹកចិត្ត” ។

លោក Benhami បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការ “លើកកម្ពស់ទំនាក់ទំនងពិសេសមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាទំនាក់ទំនង ដែលបង្កើតឡើងនៅលើការជឿទុកចិត្តជាថ្មី និងបំណងប្រាថ្នា ដើម្បីយកឈ្នះលើភាពខុសប្លែកគ្នា និងវដ្តនៃឧបសគ្គ” ។

លោក Tom Watkins អតីតទីប្រឹក្សាមជ្ឈមណ្ឌលច្នៃប្រឌិត Michigan-China បានឲ្យដឹងថា “ប្រវត្តិសាស្ត្របានបង្ហាញថា ការសាងសង់ស្ពានគឺជាយុទ្ធសាស្ត្រ ប្រសើរជាងការសាងសង់ជញ្ជាំង​” រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

លោក Watkins បានបន្ថែមថា នៅក្នុងពិភពលោកដែលពោរពេញ ដោយភាពតានតឹង និងភាពមិនច្បាស់លាស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហា និងការគំរាមកំហែងដែលមានស្រាប់ ដែលកំពុងប្រឈមមុខនឹងប្រទេសទាំងពីរ និងមនុស្សជាតិទាំងអស់គឺត្រូវការជាចាំបាច់។

លោក Watkins បានបន្ដថា “វាជាការចាំបាច់ ដែលយើងស្វែងរកវិធីដើម្បីអភិវឌ្ឍទស្សនៈវិស័យរួម និងរបៀបវារៈរួមនៅក្នុងតំបន់ ដែលមានផលប្រយោជន៍ជាតិរួមរបស់យើង ខណៈពេលដែលយើងមានការ សន្ទនាបើកចំហលើប្រធានបទ ដែលយើងមិនយល់ស្រប” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top