ដាម៉ាស់៖ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានថ្កោលទោសគោលនយោបាយរបស់អាមេរិក និងអឺរ៉ុប ដែលមានរយៈពេលយូរ សម្រាប់ការជំរុញឱ្យមានការកើនឡើងផ្នែកយោធា និងភាពវឹកវរនៅទូទាំងពិភពលោក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ។
នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការបរទេសស៊ីរី លោក អាសាដ បានលើកឡើងថា ស្នូលនៃគោលនយោបាយអាមេរិក គឺ “ការស្វែងរកដោយឥតឈប់ឈរនៃការកើនឡើងផ្នែកយោធា និងការបង្កើតដោយចេតនានៃបញ្ហា” ដែលជាយុទ្ធសាស្ត្រ ដែលអឺរ៉ុបបានឆ្លុះបញ្ចាំង។
លោកបានអះអាងថា លោកខាងលិច និងអាមេរិក តែងតែផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេដោយចំណាយប្រាក់របស់ប្រទេសដទៃ ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តបែបនេះកំពុងជំរុញឱ្យមានជម្លោះនៅក្នុងតំបន់ផ្សេងៗនៅទូទាំងពិភពលោក។
នៅថ្ងៃនោះផងដែរ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បានចាត់ទុកការគាំទ្ររបស់សហរដ្ឋអាមេរិក និងលោកខាងលិច ចំពោះអ៊ីស្រាអែល នៅក្នុងយុទ្ធនាការបច្ចុប្បន្នរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីបថា ជា “ការយល់ព្រមយ៉ាងម៉ឺងម៉ាត់ សម្រាប់កងកម្លាំងអ៊ីស្រាអែល ក្នុងការអនុវត្តអំពើឃោរឃៅ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន”។
លោក Mekdad បានថ្កោលទោសការគាំទ្ររបស់សហរដ្ឋអាមេរិក និងលោកខាងលិច ចំពោះអ្វីដែលពួកគេហៅថា “សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន” ដោយគូសបញ្ជាក់ពីចំនួនអ្នកស្លាប់ដ៏បំផ្លិចបំផ្លាញរបស់ប៉ាឡេស្ទីនជាង ៧០០០ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី០៩ ខែតុលា។
យោងតាមតួលេខផ្លូវការពីភាគីទាំងពីរបានឱ្យដឹងថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែលវាឈានចូលដល់ថ្ងៃទី២០ បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៧,០២៨ នាក់នៅហ្គាហ្សា និងយ៉ាងហោចណាស់មនុស្ស ១,៤០០នាក់នៅក្នុងអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា