បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ហេតុការណ៍បាញ់គ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណ មួយគ្រាប់បានធ្លាក់ក្នុងទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Taba ក្បែរព្រំដែនជាមួយអ៊ីស្រាអែល ដោយបានបំផ្លាញមន្ទីរពេទ្យមួយកន្លែង និងរបួសមនុស្សយ៉ាងតិច៦នាក់។
បណ្តាញព័ត៌មានក្នុងស្រុក Al Qahera របស់ប្រទេសអេហ្ស៊ីបបានរាយការណ៍ ដោយដកស្រង់ប្រភពផ្លូវការថា កាំជ្រួចមីស៊ីលនេះ បានវាយប្រហារទីតាំងពេទ្យកាលពីព្រឹកថ្ងៃសុក្រហើយជនរងគ្រោះ៥នាក់ត្រូវបានបញ្ជូនទៅព្យាបាលរបួសក្នុងកម្រិតស្រាលចំណែកអ្នកទី៦ត្រូវបានគេនិយាយថាមានសភាពធូរស្រាល។
កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបើកការស៊ើបអង្កេតដើម្បីកំណត់ប្រភពដើមនៃការបាញ់មីស៊ីលនេះ ខណៈពេលដែលត្រូវបានគេរាយការណ៍ថារក្សា សិទ្ធិក្នុងការឆ្លើយតបនៅពេលត្រឹមត្រូវមកដល់ជាមុនសិន ។
យោងតាមកាសែត Times of Israel បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល ដឹងពីឧប្បត្តិហេតុសន្តិសុខនៅផ្នែកម្ខាងទៀត នៃព្រំដែនជាមួយអេហ្ស៊ីប ប៉ុន្តែវាមិនច្បាស់ទេថា តើវាទាក់ទងនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា ដែលកំពុងបន្តឬអត់នោះក៏យ៉ាងណានៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី