អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ថា មហាសន្និបាតកាលពីថ្ងៃសុក្របានអនុម័ត លើដំណោះស្រាយដែលអំពាវនាវ ឱ្យមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា ។ គួរបញ្ជាក់ថា ដំណោះស្រាយនេះបានអំពាវនាវឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ យូរអង្វែង និងប្រកបដោយនិរន្តរភាព ដែលនាំទៅដល់ការបញ្ចប់អរិភាព” ។
មហាសន្និបាតទាមទារ “ការផ្តល់ជាបន្ទាន់ បន្ត គ្រប់គ្រាន់ និងគ្មានការរារាំង” នៃទំនិញ និងសេវាកម្មសំខាន់ៗដល់ជនស៊ីវិលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមិនបានកំណត់ទៅលើទឹក អាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ប្រេងឥន្ធនៈ និងអគ្គិសនី ។
មហាសន្និបាតក៏បានជំរុញឱ្យមានការចូលប្រើប្រាស់មនុស្សធម៌ភ្លាមៗ ពេញលេញ ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងគ្មានការរារាំងដល់តំបន់ហ្គាហ្សា ផងដែរ ។
មហាសន្និបាតនេះបានជំរុញដល់ការបង្កើតច្រករបៀងមនុស្សធម៌ និងគំនិតផ្តួចផ្តើមផ្សេងទៀត ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ហើយស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងបញ្ហានេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា