ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ថា លោកខាងលិច កំពុងស្វះស្វែងពង្រីកជម្លោះនៅអឺរ៉ុប មកកាន់អាស៊ី

រូបភាពពី៖​ Social media

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានព្រមានថា ប្រទេសលោកខាងលិច ឥឡូវនេះកំពុងស្វែងរកពង្រីកជម្លោះអឺរ៉ុប បច្ចុប្បន្ន ដែលខ្លួនទទួលខុសត្រូវមកតំបន់អាស៊ី។ លោក Sergey Shoigu និយាយបែបនេះ នៅក្នុងព្រឹត្តិការណ៍ការទូតយោធា ប្រចាំឆ្នាំដ៏ធំបំផុត របស់ប្រទេសចិន វេទិកា Xiangshan ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Shoigu ថា “ដោយបានរៀបចំវិបត្តិស្រួចស្រាវនៅអឺរ៉ុប ឥឡូវនេះលោកខាងលិចកំពុងសម្លឹងមើលការធ្វើឱ្យរីករាលដាលជម្លោះ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ហើយអ្វីដែលលើសពីនេះថែមទៀត នៅក្នុងទិសដៅជាច្រើន” ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ការចូលរួមដោយផ្ទាល់ពីរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ នៅក្នុងការប្រឈមមុខនឹងការពង្រីក “ហានិភ័យជាយុទ្ធសាស្ត្រ” ។

លោក Shoigu បានកត់សម្គាល់ថា ថ្មីៗនេះលោកខាងលិច បាននិងកំពុងស្វែងរកយ៉ាងសកម្ម នូវលទ្ធភាព នៃការដាក់ពង្រាយយោធារបស់ខ្លួនទៅកាន់តំបន់ ក្រោមហេតុផល នៃការបង្កើត “សម្ព័ន្ធភាពសន្តិសុខ Euro-Atlantic និង Indo-Pacific” ដែលនឹងបង្ហាញអំពីភាពត្រឹមត្រូវ នៃវត្តមានមូលដ្ឋានទ័ពរបស់ណាតូនៅក្នុងតំបន់អាស៊ី៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top