ថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើកិច្ចសន្ទនា ស្តីពី “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងក្រិក នៅក្រុងអាថែន ប្រទេសក្រិក ក្រោមប្រធានបទ “ភ្នំនិងសមុទ្រតភ្ជាប់គ្នា ចិននិងក្រិកមានវិបុលភាពរួម” ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួង ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានចូលរួមកិច្ចសន្ទនា ព្រមទាំងបានថ្លែងសុន្ទរកថា ។
លោកShen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងរ៉ាប់រងបេសកកម្ម ក្នុងយុគសម័យរបស់ប្រព័ន្ធសារព័ត៌មាន ចាប់ដៃជាមួយមជ្ឈដ្ឋានវប្បធម៌និងប្រព័ន្ធសារព័ត៌មាន និងមជ្ឈដ្ឋាននានារបស់ក្រិក ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងវិស័យកាន់តែច្រើននិងកាន់តែស៊ីជម្រៅ ក្នុងន័យរួមគ្នា ធ្វើជាអ្នកពិពណ៌នានិងអ្នកជំរុញ នៃកម្លាំងទាក់ទាញខាងអរិយធម៌ និងកម្លាំងរស់រវើកនៃការអភិវឌ្ឍរបស់ចិននិងក្រិក ក៏ដូចជាបង្កើតជាស្ពាន សម្រាប់ឱ្យប្រជាជននៃប្រទេសទាំងពីរចិន និងក្រិកធ្វើការផ្លាស់ប្តូរ និងរួមបញ្ចូលគ្នា ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញា ក្នុងការបង្កើតយុគសម័យថ្មី នៃការអភិវឌ្ឍអរិយធម៌សកល និងបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលមានភាពកាន់តែស្អិតល្មួត ។
ក្នុងនាមជាសមិទ្ធផល នៃកិច្ចសហប្រតិបតិ្តការមួយ ដែលបានអនុវត្តបន្ទាប់ពីអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និងមជ្ឈមណ្ឌលសិក្សា ពីអរិយធម៌ទៅវិញ ទៅមករវាងចិននិងក្រិក បានចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ភាពយន្តឯកសារក្រោមចំណងជើងថា «ជំរុញឱ្យអរិយធម៌ដ៏ចំណាស់ បំភ្លឺអនាគត» បានរៀបចំពិធីចាប់ដំណើរការការផលិតក្នុងកិច្ចសន្ទនាលើកនេះ ។ នៅថ្ងៃដដែល ក៏បានរៀបចំធ្វើសកម្មភាព ពិសេសស្តីពីប្រទេសក្រិក នៃមហោស្រពភាពយន្តនិងរូបថត” ខ្សែក្រវាត់និងផ្លូវ”ប្រទេសចិនផងដែរ ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន