ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន មានអារម្មណ៍ថា ត្រូវបានលោកខាងលិចក្បត់

ប្រភព ៖ AFP

បរទេស៖ ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ទស្សនាវដ្តី Time ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មានអារម្មណ៍ថា ត្រូវ “ក្បត់” ដោយអ្នកគាំទ្រលោកខាងលិចរបស់លោកដែលបានបដិសេធនូវការគាំទ្រ និងការយកចិត្តទុកដាក់ដែលលោកធ្លាប់មាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ មជ្ឈដ្ឋានរបស់ប្រធានាធិបតីឥឡូវនេះមើលឃើញថា លោកលោកវិនិច្ឆ័យខុសជា ហើយជម្លោះជាមួយរុស្ស៊ី ទំនងជាមិនអាចឈ្នះបាន។

លោក Zelensky និងទីប្រឹក្សារបស់លោកបាននិយាយទៅកាន់ទស្សនាវដ្ដីអាមេរិកបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន។ មិនដូចការស្វាគមន៍បែបវីរៈបុរសដែលលោកបានទទួលកាលពីខែធ្នូឆ្នាំមុន ដំណើរទស្សនកិច្ចថ្មីៗនេះបានឃើញលោក Zelensky ត្រូវបានដុតរោលរាលដោយអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានគេហាមឃាត់មិនឱ្យនិយាយទៅកាន់សមាជិកសភានៅវិមាន Capitol Hill នៅសហរដ្ឋអាមេរិក។

ទោះបីជាការសន្យារបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងការគាំទ្រដល់ទីក្រុងគៀវ “ដរាបណារដ្ឋាភិបាលនេះត្រូវការ” ក៏ដោយ ក៏សភាអាមេរិកបានបរាជ័យក្នុងការយល់ព្រមលើច្បាប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន។ រយៈពេលដប់ថ្ងៃបន្ទាប់ពីលោក Zelensky ត្រឡប់ពីទីក្រុង Washington មកដល់ទីក្រុងគៀវវិញ សមាជិកសភាអាមេរិកបានគ្រប់គ្រងដើម្បីអនុម័តវិក័យប័ត្រចំណាយដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលអាមេរិក និងបានដកប្រាក់ចំនួន ៦ ពាន់លានដុល្លារនៅក្នុងមូលនិធិអ៊ុយក្រែនថែមទៀត។

សារព័ត៌មាន The Times ចេញផ្សាយដោយដកស្រង់សម្តីសមាជិកម្នាក់នៃក្រុមរបស់លោកថា លោក “Zelensky មានអារម្មណ៍ក្បត់ដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់លោក។ ពួកគេបានទុកលោកចោលដោយគ្មានមធ្យោបាយដើម្បីឈ្នះសង្រ្គាម មានតែមធ្យោបាយដើម្បីរស់រានមានជីវិតប៉ុណ្ណោះ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top