ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ីថា ពេលនេះ អឺរ៉ុបគឺជាសត្រូវរបស់រុស្ស៊ី

RIA Novosti

បរទេស៖ ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុបឥឡូវនេះគឺជា “សត្រូវពិត” ជាជាងអ្នកជិតខាងនឹងគ្នា, នេះបើយោងតាមអតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ លោក ឌីមីទ្រី មេដវេដេវ ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានអះអាងថា ទីក្រុងប្រ៊ុចសែលបានឈ្លក់វង្វេងនឹងការកសាង “ទ្រឹស្តីឃុបឃិតបែបឆ្កួតៗ” ហើយនិយាយស្រែកឡូឡាអំពី “ភាពមិនអាចទាយទុកជាមុនបានពេញលេញរបស់រុស្ស៊ី”។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បន្ថែមថា ជាលទ្ធផល ប្លុកនេះបានចំណាយ “ផលបូកតារាសាស្ត្រដើម្បីរក្សាសន្តិសុខរបស់ខ្លួន” ប៉ុន្តែ “បានបាត់បង់រុស្ស៊ីជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។ យើងមិនសប្បាយចិត្តចំពោះរឿងនេះទេ ប៉ុន្តែវាជាការពិត»។

លោក ឌីមីទ្រី មេដវេដេវ បានចោទសហភាពអឺរ៉ុប (EU) ថា បានធ្វើញបញប ឬឱនលំទោនតាមការចង់បានរបស់សហរដ្ឋអាមេរិក ដែលមានន័យថា ខ្លួនបានបាត់បង់សមត្ថភាពក្នុងការធ្វើសកម្មភាពដោយឯករាជ្យមិនត្រឹមតែនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែនៅអឺរ៉ុបក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top