ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីហូឡង់ ថា យន្តហោះចម្បាំង F-16 ដែលបរិច្ចាគដល់អ៊ុយក្រែន នឹងដឹកមកដល់ប្រទេសរូម៉ានី ពីរសប្តាហ៍ទៀត

រូបភាពពី៖​ AFP

បរទេស៖ នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិរបស់ហូឡង់ លោក Mark Rutte បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកដំបូងគេដែលប្រទេសហូឡង់បានបរិច្ចាគដល់អ៊ុយក្រែន នឹងដឹកមកដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់ប្រទេសរូម៉ានីក្នុងរយៈពេលពីរសប្តាហ៍ទៀត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Rutte ក្នុងអំឡុងពេលសន្និសីទវីដេអូជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelenskyy បានបង្ហោះនៅលើវេទិកាផ្ញើសារ X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា
“ខ្ញុំរំពឹងថា មីស៊ីល Patriot នឹងត្រូវបានចែកចាយក្នុងពេលឆាប់ៗនេះ ដើម្បីជួយដល់អ៊ុយក្រែនក្នុងរដូវរងាខាងមុខនេះ ហើយល្បឿនដូចគ្នានេះត្រូវបានអនុវត្តចំពោះយន្តហោះចម្បាំង F-16s” ដែរ។

លោកបានបន្ថែមថា “ដំបូងនឹងត្រូវដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺននៅប្រទេសរូម៉ានីក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដូច្នេះនៅថ្ងៃនោះយើងនឹងត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់បន្ថែមទៀត” ។

ប្រទេសដាណឺម៉ាក ន័រវែស និង ប្រទេសបែលហ្សិក ក៏បានប្រកាសថា ពួកគេនឹងផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន។

នាយករដ្ឋមន្រ្តី ហូឡង់រូបនេះ បញ្ជាក់ថា យើងត្រូវតែធ្វើឱ្យប្រាកដថា ពិភពលោកអាចផ្តោតទាំងលើអ៊ុយក្រែន ហើយជាការពិតណាស់ គឺពាក់ព័ន្ធយ៉ាងខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងនៅពេលនេះនៅមជ្ឈិមបូព៌ា៕ ប្រែសម្រួលៈ ណៃ តុលា

To Top