ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ «យើងត្រូវបន្តខិតខំពេញទំហឹង ដើម្បីត្រួសត្រាយ មាគ៌ាដ៏ធំទូលាយ សម្រាប់ការអភិវឌ្ឍវិស័យកិច្ចការស្ត្រី »

ក្នុងចិត្តរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្រ្តីជាអ្នកបង្កើតអរិយធម៌មនុស្សជាតិ ជាអ្នកជំរុញការរីកចម្រើននៃសង្គម។ លោកបានគូសបញ្ជាក់ថា ៖ « កិច្ចការដែលចង់សម្រេចបាននូវសមភាពយេនឌ័រគឺអស្ចារ្យណាស់ ។ ក្នុងប្រវត្តិសាស្ត្រ បើគ្មានការរំដោះនិងការរីកចម្រើនរបស់ស្រ្តីទេនោះ ក៏គ្មានការរំដោះនិងរីកចម្រើនរបស់មនុស្សជាតិផងដែរ។» «ការអភិវឌ្ឍមិនអាចកាត់ផ្ដាច់ពីស្រ្តីបានឡើយ ហើយការអភិវឌ្ឍត្រូវផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងមូលដែលក្នុងនោះបូករួមទាំងស្រ្តីផងដែរ។»

កន្លងមក លោក Xi Jinping តែងគោរពឋានៈនារី យកចិត្តទុកដាក់លើការធានាសិទ្ធិនារី ហើយមិនគ្រាន់តែប៉ុណ្ណោះ លោកបានគាំទ្រនិងលើកទឹកចិត្តនារីគ្រប់រូបឱ្យបំពេញសម្រេចក្តីសុបិនរបស់ខ្លួន។
សិទ្ធិស្មើភាពរបស់ស្ត្រីចិនក្នុងយុគសម័យថ្មី ត្រូវបានសម្រេចនិងធានាកាន់តែល្អប្រសើរក្នុងគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមនិងក្រុមគ្រួសារ ឧទាហរណ៍៖
អាយុជាមធ្យមរបស់ស្ត្រីចិនបានលើសពី ៨០ ឆ្នាំ ដែលខ្ពស់ជាងអាយុមធ្យមនៃស្ត្រីពិភពលោក ៤ ឆ្នាំ។

ក្នុងចំណោមនិស្សិតថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតចិនដែលកំពុងសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា ចំនួនសិស្សស្រីសុទ្ធតែច្រើនជាងសិស្សប្រុស។
ក្នុងចំណោមអ្នកធ្វើការ ស្ត្រីចិនមានចំនួនលើសពី៤០% ក្នុងជំនាញវិជ្ជាជីវៈដែលទើបបង្កើតថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមអ៊ីនធើណេត ការលក់អនឡាញជាដើម ចំនួនស្ត្រីមានប្រហែល ១/៣ ក្នុងចំណោមអ្នកបម្រើការងារខាងសិក្សាស្រាវជ្រាវបច្ចេកវិទ្យា ស្ត្រីមានចំនួន ៤៥.៨%។

ក្នុងចំណោមតំណាងប្រជាជនជាស្ត្រីភេទនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ តំណាងប្រជាជនជាស្រី្តភេទមានចំនួន ២៦.៥៤ %។
ក្នុងប្រទេសចិន ស្ត្រីនៅជនបទចំនួន ៤៤.១៦ លាននាក់បានចេញផុតពីភាពក្រីក្រខ្លាំង ។ ស្ត្រីដែលទទួលបានសេវាធានារ៉ាប់រងសង្គមស៊ីវិលគ្រប់ប្រភេទបានកើនឡើងយ៉ាងច្រើន។ ច្បាប់បញ្ញត្តិនៃប្រព័ន្ធច្បាប់ដែលបានកំណត់ខ្លឹមសារស្តីអំពីការធានាសិទ្ធិនិងផលប្រយោជន៍របស់ស្រ្តីរបស់ប្រទេសចិនបានលើសពី ១០០ ច្បាប់ ឧក្រិដ្ឋកម្មនិងទង្វើខុសច្បាប់ដែលឈ្លានពានសិទ្ធិស្ត្រីនិងកុមារត្រូវបានវាយបង្ក្រាបយ៉ាងតឹងរ៉ឹង។ល។

វិស័យកិច្ចការស្ត្រីរបស់ប្រទេសចិនក្នុងយុគសម័យថ្មីបន្តឈានទៅមុខ។ ពាក្យសន្យាដ៏មុតមាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលថា « យើងត្រូវបន្តខិតខំពេញទំហឹង ដើម្បីត្រួសត្រាយមាគ៌ាដ៏ធំទូលាយសម្រាប់ការអភិវឌ្ឍវិស័យកិច្ចការស្ត្រី » កំពុងក្លាយជាការពិតជាបណ្តើរៗ៕

*ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ បន្ទប់ត្រឡប់មកភពផែនដីវិញ យានអវកាសដឹកមនុស្សចិនស៊េរី Shenzhou14 បានចុះចតលើដីដោយសុវត្ថិភាព លោកស្រីLiuYang អវកាសយានិកបានចេញពីកាប៊ីនដោយសុវត្ថិភាព។ នេះជាលើកទីពីរដែលលោកស្រីបានចូលទីអវកាសហើយបម្រើការងារនៅលំហអវកាស។

  • លោកស្រី Fu Qiaomei អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ដែលទទួលបានពានរង្វាន់អន្តរជាតិ Al Fozan នៃអង្គការយូណេស្កូកំពុងធ្វើបទបង្ហាញ។

*អ្នកស្ម័គ្រចិត្តស្រីកំពុងណែនាំផ្សព្វផ្សាយផលិតផលពិសេសភូមិតាមផ្សារជនបទ។

*ជាងដេរប៉ាក់ជនជាតិភាគតិចកំពុងកាត់ដេរសម្លៀកបំពាក់ជនជាតិរបស់ខ្លួន។ ពេលចុះត្រួតពិនិត្យការងារតាមមូលដ្ឋាន លោក Xi Jinping តែងសំណេះសំណាលជាមួយនារីបន្តវេនសិប្បកម្ម ដើម្បីលើកទឹកចិត្តបន្តវេនវប្បធម៌ប្រពៃណីឆ្នើមប្រជាជាតិចិន។

*ថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ក្រុមជម្រើសជាតិនារីចិនវិញ្ញាសារកីឡាបាល់ទះដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីជាលើកទី៩។ តាំងពីសតវត្សរ៍ឆ្នាំ៨០ ទស្សវត្សរ៍ទី២០មក ក្រុមបាល់ទះនារីចិនបានបន្តលើកទឹកចិត្តដល់ប្រជាជនទូទាំងប្រទេសចិន។

*ការអភិវឌ្ឍ នៃពាណិជ្ជកម្មឆ្លងដែនបានផ្តល់ឱកាសបង្កើតមុខរបរសម្រាប់ស្ត្រីដែលអាចតភ្ជាប់ជាមួយសកលលោក។ គិតត្រឹមឆ្នាំ២០២២ ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសចិនបានជួយស្ត្រីលើសពី៥៧ លាននាក់ទទួលបានឱកាសការងារនិងបង្កើតអាជីវកម្ម។ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top