ព័ត៌មានអន្តរជាតិ

លោក​ Biden គម្រាមប្រឆាំងជំនួយឲ្យអ៊ីស្រាអែល

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ម្សិលមិញនេះសេតវិមានអាមេរិកបានព្រមានថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធផ្តល់ជំនួយឲ្យទៅប្រទេសអ៊ីស្រាអែលដរាបណាកញ្ចប់ថវិកាជំនួយដែលអនងុម័តដោយសភាក៏ដាច់ខាតត្រូវតែមានកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនផងដែរ។

ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធមិនចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាដែលគាំទ្រដោយគណបក្សសាធារណរដ្ឋសម្រាប់អ៊ីស្រាអែលនោះទេ ប្រសិនបើកញ្ចប់នោះនឹងមិនមានបញ្ចូលថវិការាប់ពាន់លានផ្សេងទៀតសម្រាប់អ៊ុយក្រែន នេះបើយោងតាមការិយាល័យថវិការបស់សេតវិមាន។

ការិយាល័យគ្រប់គ្រង និងថវិកា (OMB) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបានបំបែកសំណើរបស់គណបក្សសាធារណរដ្ឋដោយនិយាយថាវាបានបញ្ចូលភាពជាបក្សពួកទៅក្នុងការគាំទ្រសម្រាប់អ៊ីស្រាអែលហើយបរាជ័យក្នុងការលះបង់ចោលនូវការផ្តល់ធនធានសម្រាប់ទីក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ីទៅវិញ។

ទោះបីជាកន្លងមកជំនួយផ្នែកយោធាដោយផ្ទាល់ប្រមាណជា៥០ពាន់លានដុល្លារអាមេរិក មកហើយក្តីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky តាមសេចក្តីរាយការណ៍ថាមានអារម្មណ៍ថា ត្រូវបានគេក្បត់ ដោយដៃគូលោកខាងលិចរបស់ខ្លួននៅពេលដែលការដឹកជញ្ជូនអាវុធបានធ្លាក់ចុះ និងព្រមទាំងអាវុធផងដោយពួកគេបានចាកចេញពីគាត់ដោយគ្មានមធ្យោបាយដើម្បីឈ្នះសង្រ្គាមគឺបន្សល់ត្រឹមតែតែមធ្យោបាយដើម្បីរស់រានមានជីវិតប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top