បរទេស៖ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបញ្ជូនរថក្រោះ Leopard ចំនួន២៥គ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ RT ការដឹកជញ្ជូនចុងក្រោយនេះនាំឱ្យចំនួនសរុបនៃរថក្រោះទាំងនេះត្រូវបានប្រគល់ទៅឱ្យប្រទេសរដ្ឋាភិបាលទីក្រុងគៀវពីទីក្រុងប៊ែរឡាំងកើនឡើងទៅដល់ចំនួន១១៥គ្រឿងមកហើយ។
គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាកបានចាប់ផ្តើមគម្រោងសហការមួយ ដូចដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីផ្តល់ឱ្យទីក្រុងកៀវនូវកំណែចាស់នៃរថក្រោះប្រយុទ្ធចម្បងរបស់ទីក្រុងប៊ែកឡាំងគឺ Leopard 1A5 ។
ការដឹកជញ្ជូនថ្មីៗបំផុតក៏បានបន្ថែមយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ជាង២០គ្រឿងនិងទូកដ្រូនថ្មីចំនួន៥គ្រឿងទៅឲ្យអ៊ុយក្រែនហើយទីក្រុងប៊ែរឡាំងក៏បានផ្តល់ផងដែរនូវនាវាថ្មីចំនួន១២គ្រឿង និងរ៉ាដាឃ្លាំមើលដែនអាកាសចំនួន៦រួមជាមួយនឹងរថយន្តយោធាប្រហែល៣០ គ្រឿង និងសម្លៀកបំពាក់រដូវរងាចំនួន៣០០០០ឈុតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី