ព័ត៌មានអន្តរជាតិ

លោក Zelensky នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែល

AFP
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Channel 12 និងត្រូវបានដកស្រង់ដោយ RT បានឲ្យដឹងថាការរៀបចំដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Vladimir Zelensky ទៅកាន់ប្រទេសអ៊ីស្រាអែល នៅសប្តាហ៍ក្រោយគឺជាការទាញយក អត្ថប្រយោជន៍មួយសម្រាប់អ៊ុយក្រែន។

ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលដែលបណ្តាញសារព័ត៌មាន លែងសូវចាប់អារម្មណ៍ជាមួយនឹងអ៊ុយក្រែននោះ គិតចាប់តាំងតែពីពេលដែលសង្គ្រាម រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល បានផ្ទុះឡើងវានឹងធ្វើឲ្យដំណើរទស្សនកិច្ច របស់លោក Zelensky អាចទាក់ទាញចំណាប់អារម្មណ៍ របស់ពួកគេត្រឡប់មកវិញខ្លះ។

" "

បណ្តាញព័ត៌មានជាភាសា Hebrew បាននិយាយថា ដំណើរទស្សនកិច្ចរបស់ Zelensky នឹងបង្ហាញពីអ្វីមួយនៃការរួបរួមគ្នារវាងអ៊ីស្រាអែល អ៊ុយក្រែន អឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងក្រុមរុស្ស៊ីនិងអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍ជាភាសាអង់គ្លេសដោយ Times of Israel ។

" "

គួរឲ្យដឹងដែរថា លោក Zelensky អាច​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​អ៊ីស្រាអែល​ភ្លាមៗ​នៅ​ថ្ងៃ​ចន្ទ ឬ​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយហើយដំណើរ​ទស្សនកិច្ច​​នេះ ត្រូវបានគេមើលឃើញថា បានកើតឡើងនៅក្រោយ​រយៈពេល​បី​សប្តាហ៍​បន្ទាប់​ពី ​ក្រុង​យេរូសាឡឹម​ខាង​លិច​បាន​បដិសេធ​ សំណើ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ក្នុង​ការ​ ធ្វើ​ទស្សនកិច្ច​ដោយ​មន្ត្រី​បាន​រាយការណ៍​ប្រាប់​គាត់​ថា ពេលវេលា​មិនទាន់សមស្របនៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top