ព័ត៌មានអន្តរជាតិ

លោក Biden៖ ប៉ុន្មានឆ្នាំខាងមុខនេះ ពិភពលោកនឹងកំណត់បាន នូវសណ្តាប់ធ្នាប់ថ្មី

AFP

បរទេស៖ យោងតាម លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថា ពិភពលោកកំពុងស្ថិតនៅផ្លូវបំបែក ហើយប៉ុន្មានឆ្នាំខាងមុខ នឹងកំណត់ជោគវាសនារបស់ខ្លួន សម្រាប់ជំនាន់ជាច្រើនខាងមុខ។

យោងតាមការចេញផ្សាយរបស់ RT ការព្យាករណ៍របស់លោកប្រធានាធិបតីអាមេរិក បានធ្វើឡើងនៅចំពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងប្រឈមមុខ ជាមួយនឹងប្រទេសរុស្សីជំវិញបញ្ហានៅអ៊ុយក្រែន ហើយមិនត្រឹមតែប៉ុណ្ណោះការកើនឡើង កំដៅរវាងអាមេរិកនិងចិនផង។

ថ្លែងបែបនេនៅមុនកិច្ចប្រជុំជាមួយ ប្រធានាធិបតីឈីលីលោក Gabriel Boric នៅថ្ងៃសុក្រ លោក Biden បាននិយាយថា៖ មានពេលមួយមកដល់ ប្រហែលជារៀងរាល់ប្រាំមួយទៅប្រាំបីជំនាន់ ដែលពិភពលោកនឹងមានការ ផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លីបំផុត ។

មេដឹកនាំសហរដ្ឋអាមេរិក បានអះអាងបន្ថែមទៀតថា៖ អ្វីដែលនឹងកើតឡើងក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ នឹងកំណត់ថាតើពិភពលោកនឹងអាច មើលទៅបែបណាសម្រាប់រយៈពេល ប្រាំឬប្រាំមួយទសវត្សរ៍ខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top