ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋាន Hamburg របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបិទផ្អាកដំណើរការ ក្រោយពីមានករណីផ្ទុះអាវុធកើតឡើង

រូបភាពពី៖​ XINHUA

ប៊ែរឡាំង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា អាកាសយានដ្ឋាន Hamburg របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបិទកាលពីល្ងាចថ្ងៃសៅរ៍ ក្រោយពីបុរសម្នាក់បានចូលទៅក្នុងបរិវេណនោះ ហើយបានបាញ់កាំភ្លើងចំនួន២គ្រាប់ទៅលើមេឃ ។

ប៉ូលិសនៅទីក្រុង Hamburg បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេកំពុងសន្មត់ស្ថានភាពចំណាប់ខ្មាំង។

ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ ឈ្មោះថា dpa បានដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិសដែលឲ្យដឹងថា បុរសនោះបានទម្លុះទ្វារមួយជាមួយនឹងរថយន្តរបស់គាត់នៅម៉ោងប្រហែល៨យប់ ម៉ោងនៅក្នុងស្រុក ហើយបានបើកឡានចូលទៅក្នុងអាកាសយានដ្ឋាន ។ យ៉ាងហោចណាស់មានក្មេងម្នាក់ត្រូវបានបញ្ជាក់ថា នៅក្នុងរថយន្តរបស់បុរសនោះផងដែរ ។

ខាងអាកាសយានដ្ឋានបានបញ្ជាក់ថា ការហោះហើរ និងការចុះចតទាំងអស់ត្រូវបានលុបចោលនៅល្ងាចថ្ងៃសៅរ៍នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top