បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាវាបំពាក់អាវុធនុយក្លេអ៊ែរមួយគ្រឿងរបស់ប្រទេសរុស្សីបានធ្វើការបាញ់តេស្តសាកល្បងមីស៊ីលឆ្លងទ្វីដែលអាចធ្វើដំណើរដល់ទៅរាប់សិបពាន់គីឡូម៉ែត្រពីភខាងជើងទៅដល់ភាគខាងកើតនៃប្រទេសនិងទទួលបានជោគជ័យគួរជាទីមោទនភាព។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យបានអះអាងថាមីស៊ីលឆ្លងទ្វីប ICBM ដែលមានឈ្មោះថា Bulavaដែលបានបាញ់ចេញពីនាវាមុជទឹក Emperor Alexander III បានជោគជ័យចេញពីសមុទ្រ White Sea ទៅដល់ឧបទ្វីប Kamchatka ដែលមីស៊ីលនេះត្រូវបានបាញ់ចេញពីក្រោមទឹកនិងចំគោលដៅបានយ៉ាងឥតខ្ជោះ។
គួរឲ្យដឹងដែរថាយោងតាមការប្រកាសដោយក្រសួងការពារជាតិរុស្ស៊ី នាវាមុជទឹកនេះអាចផ្ទុកបានទាំងមីស៊ីល torpedo កម្រិតខ្ពស់ និងមីស៊ីល Bulava ចំនួន១៦គ្រាប់ដែលវាគឺជាសព្វាវុធចុងក្រោយដែលបានចូលបម្រើក្នុងឆ្នាំ២០១៨អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន ហើយត្រូវបានគេពណ៌នាថាជាមូលដ្ឋានគ្រឹះអនាគតនៃអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្សីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី