បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសអាហ្រ្វិកខាងត្បូង និងប្រទេសឆាដ បានចូលរួមក្នុងបញ្ជីប្រទេស ដែលបានចាប់ផ្តើម កោះហៅបុគ្គលិក ការទូតរបស់ពួកគេចេញពីអ៊ីស្រាអែល ដោយថ្កោលទោសក្រុង យេរូសាឡឹម ខាងលិចចំពោះការ សម្លាប់ជនស៊ីវិល ប៉ាឡេស្ទីនរាប់ពាន់នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលខ្លួនព្យាយាម បំផ្លាញក្រុមហាម៉ាស។
រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូង លោកស្រីKhumbudzo Mobheni បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា៖អំពើប្រល័យពូជសាសន៍ក្រោមការឃ្លាំមើល របស់សហគមន៍អន្តរជាតិ មិនអាចអត់ឱនបានទេ ហើយការសម្លាប់រង្គាលមួយទៀតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគឺ មិនអាចទទួលយកបានជាដាច់ខាត។
លោកស្រីNtshavheni បាននិយាយទៀតថាសមាជិកគណៈរដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធដើម្បីរំលឹកអ្នកការទូតបីនាក់របស់ប្រទេសដែលឈរជើងនៅទីក្រុង Tel Aviv សម្រាប់ ការពិគ្រោះយោបល់។
លោកស្រីក៏បានណែនាំផងដែរថា ចំណាត់ការផ្សេងទៀត នឹងអាចនឹងត្រូវធ្វើឡើងប្រឆាំង នឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅអាហ្វ្រិកខាងត្បូង Eli Belotserkovsky សម្រាប់ការចោទប្រកាន់ថា បានធ្វើសុន្ទរកថាមិនសមរម្យអំពីអ្នក ដែលប្រឆាំងនឹង ការលុកលុយរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី