ព័ត៌មានអន្តរជាតិ

លោកXiJinping ជួបសំណេះសំណាល ជាមួយតំណាងមកពីអង្គភាពដែលត្រូវ ជ្រើសរើសជាអង្គភាពគំរូនៃ«រូបមន្តដោះស្រាយបញ្ហា តាមបែបFengqiao»ទូទាំងប្រទេសចិន

ព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣លោកXi Jinpingប្រធានរដ្ឋចិនបានជួបសំណេះសំណាលជាមួយតំណាងមកពីអង្គភាពដែលត្រូវជ្រើសរើសជាអង្គភាពគំរូនៃ«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»ទូទាំងប្រទេសចិននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។លោកបានសួរសុខទុក្ខយ៉ាងស្មោះនិងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេហើយបានលើកទឹកចិត្តដល់ពួកគេឱ្យបន្តខិតខំប្រឹងប្រែងប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ«បទពិសោធន៍Fengqiao»ក្នុងយុគសម័យថ្មីដើម្បីរួមចំណែកកាន់តែធំសម្រាប់ការជំរុញការកសាងប្រទេសចិនប្រកបដោយសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មកលោកXi Jinpingបានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះការប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ«បទពិសោធន៍Fengqiao»ក្នុងយុគសម័យថ្មី។បន្ទាប់មកគ្រប់តំបន់បានអនុវត្តជាក់ស្តែងយ៉ាងម៉ត់ចត់នូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោកXi Jinpingដែលពឹកផ្អែកលើមហាជនដើម្បីរុករកនិងច្នៃប្រឌិតថ្មីខិតខំបង្កបរិយាកាសសង្គមប្រកបដោយសន្តិសុខនិងស្ថិរភាពដើម្បីកសាងទំនើបកម្មតាមបែបផែនចិន។គណៈកម្មាធិការនយោបាយនិងច្បាប់នៃមជ្ឈិមចិនបានជ្រើសរើសអង្គភាពចំនួន១០៤ពីទូទាំងប្រទេសចិនជាអង្គភាពគំរូនៃ«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»។

សូមបញ្ជាក់ថា«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»បានបង្កើតឡើងនៅឆ្នាំ១៩៦៣។កមា្មភិបាលនិងមហាជនក្នុងឃុំFengqiaoក្រុងZhujiខេត្តZhejiangបានង្កើតឡើងនូវ«បទពិសោធFengqiao»សម្រាប់ដោះស្រាយបញ្ហាមហាជនគឺ«បំផុសនិងពឹងផ្អែកលើមហាជនប្រកាន់ខ្ជាប់ការមិនរាយការណ៍ពីវិវាទទៅថ្នាក់លើដោយដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុដើម្បីសម្រេចបាននូវការចាប់ខ្លួនមនុស្សតិចតែសង្គមមានសវត្ថភាពល្អ»៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា

To Top