ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ប្រកាសជាផ្លូវដកខ្លួនចេញ ពីសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់ អាវុធនៅអឺរ៉ុប

AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះថា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសរុស្ស៊ី បានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប ហៅកាត់ថា (CFE) នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ ។


ក្រសួងការបរទេសបានឲ្យដឹងថា “គិតត្រឹមម៉ោង០០និង០០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នីតិវិធីដកចេញពី CFE សម្រាប់ប្រទេសរុស្ស៊ី ដែលត្រូវបានផ្អាកដោយប្រទេសរបស់យើងនៅក្នុងឆ្នាំ២០០៧ត្រូវបានបញ្ចប់ ។ ដូច្នេះហើយ ទីបំផុតឯកសារច្បាប់អន្តរជាតិបានចូលទៅក្នុងប្រវត្តិសាស្ត្រសម្រាប់យើង” ។

រុស្ស៊ី មិនបានមើលឃើញពីលទ្ធភាពនៃការបញ្ចប់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយប្រទេសអង្គការ NATO នោះទេ ។

កិច្ចព្រមព្រៀង២ផ្សេងទៀតដែលទាក់ទងនឹង CFE បានឈប់មានសុពលភាពសម្រាប់ប្រទេសរុស្ស៊ី ក្នុងនោះមាន អនុស្សរណៈទីក្រុង Budapest ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៩០ ដែលកំណត់កម្រិតអតិបរមានៃអាវុធ និងឧបករណ៍សាមញ្ញសម្រាប់ប្រទេសចំនួន៦ Warsaw Pact និងកិច្ចព្រមព្រៀង Flank ថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៩៦ ដែលបានកែប្រែសន្ធិសញ្ញាដើម ។

កងកម្លាំង CFE ដែលកាលពីដើមឡើយបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយសមាជិកអង្គការ NATO នៅពេលនោះ និងរដ្ឋសន្ធិសញ្ញា Warsaw ចំនួន6បានចូលជាធរមានក្នុងឆ្នាំ១៩៩២ ។

សូមបញ្ជាក់ថា កតិកាសញ្ញានេះមានគោលបំណងបង្កើតតុល្យភាពរវាងសម្ព័ន្ធភាពយោធាទាំង២ ដោយកំណត់ចំនួនអាវុធ និងសម្ភារៈយោធា ដែលភាគីទាំងអស់ត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top