ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអង់គ្លេស ជាង១០០ល្មើសនឹង ទណ្ឌកម្មសម្រាប់ប្រឆាំងរុស្សី

ប្រភព៖ AFP

បរទេស៖ យោងតាមការដកស្រង់របស់ RT ពីកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថាក្រុមហ៊ុនចក្រភពអង់គ្លេសជាង១០០ក្រុមហ៊ុន បានសារភាពថាបានរំលោភលើទណ្ឌកម្ម របស់ចក្រភពអង់គ្លេសប្រឆាំងនឹងរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។

សរុបមក ក្រុមហ៊ុនចំនួន១២៧បានបង្ហាញដោយស្ម័គ្រចិត្តដល់រដ្ឋាភិបាលចក្រភពអង់គ្លេសថាពួកគេបានបំពានលើទណ្ឌកម្មដែលទាក់ទងនឹងប្រទេសរុស្ស៊ីគិតត្រឹមថ្ងៃទី១៧ខែឧសភា នេះបើយោងតាមការឆ្លើយតបទៅនឹងសំណើសេរីភាពព័ត៌មានដែលទទួលបានដោយក្រុមហ៊ុនច្បាប់ Pinsent Masons ។

ការបង្ហាញនេះត្រូវបានធ្វើឡើងចំពោះការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុឬOFSIដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុលោមតាមទណ្ឌកម្ម និងការសង្ស័យថាមានការបំពាន។ ក្រុមហ៊ុនអង់គ្លេសអាចកាត់បន្ថយការពិន័យរបស់រដ្ឋាភិបាលដោយស្ម័គ្រចិត្តទទួលយកការបំពាន និងសហការជាមួយការស៊ើបអង្កេត។

គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងឡុងដ៍បានដាក់ទណ្ឌកម្មប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងរុស្ស៊ី ជាង១៦០០នៅក្រោមការរឹតបន្តឹង ដែលជាផ្នែកមួយ នៃទណ្ឌកម្មធ្ងន់ធ្ងរបំផុតដែលទីក្រុងម៉ូស្គូមិនធ្លាប់បានជួបប្រទះ៕ ប្រែសម្រួល៖ស៊ុនលី

To Top