ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ប្រកាសថា ប្រទេសនឹងជួបប្រទះរដូវរងារ ដ៏អាក្រក់បំផុតមួយ

រូបភាព៖AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងាដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លោកបន្តទៀតថា៖ ខណៈដែលប្រទេសនេះរៀបចំសម្រាប់ការផ្តាច់ភ្លើងទ្រង់ទ្រាយធំ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនោះទីក្រុងមូស្គូបានចាប់ផ្តើមកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើស្ពានគ្រីមៀ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Die Welt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ លោក Kuleba បានបង្ហើបថា គាត់បានទិញ ទៀនយ៉ាងច្រើន ហើយឪពុករបស់គាត់បានទិញឡានអុស ដើម្បីរង់ចាំការវាយប្រហាររបស់រុស្ស៊ី។

រដ្ឋមន្ត្រីរូបនេះក៏បានកត់សម្គាល់ដែរថា ក្រុងកៀវនឹងមិនប្រកាន់ទេ ប្រសិនបើអាល្លឺម៉ង់មិនផ្តល់វាជាមួយនឹងមីស៊ីល Taurus រយៈចម្ងាយឆ្ងាយ ប៉ុន្តែជំនួសមកវិញបានបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដោយបន្ថែមថាអ៊ុយក្រែននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពាររោងចក្រថាមពលរបស់ខ្លួននៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top