តូក្យូ៖ ក្រសួងការពារជាតិរបស់កោះបានឲ្យដឹងថា ការបង្កើតកងនាវាចរ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Shandong របស់ប្រទេសចិនបាននឹងកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
កងនាវាបានចូលទៅក្នុង ច្រកសមុទ្រ ដែលបែងចែកដីគោក និងកោះដែលគ្រប់គ្រង ដោយខ្លួនឯង នៅរសៀលថ្ងៃពុធម្សិលមិញនេះ ហើយបានធ្វើដំណើរក្នុងទិសដៅ ភាគខាងជើងតាមខ្សែបន្ទាត់មធ្យម ដែលជាព្រំដែន ដែលភាគីទាំងពីរបានគោរពយ៉ាងស្និទ្ធស្នាលអស់ ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែប្រទេសចិន បានព្រងើយកន្តើយនាពេលថ្មីៗនេះ ។
ស្ថានភាពនេះកើតឡើងនៅពេល ដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍ ទៅកាន់រដ្ឋបាល់ទិកចំនួនបី។ ក្រសួងការបរទេសរបស់កោះនេះបានឲ្យដឹងថា ក្រុងតៃប៉ិ កំពុងពិភាក្សាជាមួយអេស្តូនី ដើម្បីបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសនេះ ដែលបង្កឱ្យមានការប្រឆាំងពីទីក្រុងប៉េកាំង។
លោក Jeff Liu អ្នកនាំពាក្យក្រសួងបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ការពិភាក្សាលើបញ្ហានេះកំពុងដំណើរការ ហើយភាគីទាំងពីរជឿថា ការបើកការិយាល័យតំណាងនឹងមានសារសំខាន់ក្នុងការបង្កើនការផ្លាស់ប្តូរទ្វេភាគី។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើទំនាក់ទំនងរបស់អេស្តូនី ជាមួយទីក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃពុធបានជំរុញឱ្យប្រទេសអេស្តូនី “មិនអនុញ្ញាតឱ្យតៃវ៉ាន់ បង្កើតអង្គការណាមួយនៃលក្ខណៈផ្លូវការ” និងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។
រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna បានឲ្យដឹង នៅដើមខែនេះថា ទោះបីជារដ្ឋបាល់ទិកមិន ទទួលស្គាល់តៃវ៉ាន់ជាប្រទេសមួយ ក៏ដោយ ក៏លោក Tallinn ចាត់ទុកថាវាមានសារៈសំខាន់ ក្នុងការជំរុញទំនាក់ទំនង ជាមួយកោះនេះក្នុងវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត៕
ប្រែសម្រួល ឈូក បូរ៉ា