តូក្យូ៖ តំណាងទីភ្នាក់ងារប្រកួតប្រជែងមកពីក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ បានព្រមព្រៀងគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការអនុវត្តទីផ្សារដោយយុត្តិធម៌នៅក្នុងបច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិមិត្តទូទៅ និងចន្លោះនិម្មិតតាមអ៊ីនធឺណិត។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងតូក្យូ ទីភ្នាក់ងារបានសន្យាថា នឹងបន្តចែករំលែកការអភិវឌ្ឍន៍ផ្នែកច្បាប់ និងបទប្បញ្ញត្តិនៅក្នុងទីផ្សារឌីជីថល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចនីមួយៗរបស់ពួកគេ។
ការប្រមូលផ្តុំនេះកើតឡើងនៅពេលវេលាដ៏សំខាន់មួយ នៅពេលដែលបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជាប្រព័ន្ធ AI បង្កើតហានិភ័យនៃការគ្របដណ្តប់ដោយអ្នកលេងសំខាន់ៗមួយចំនួន ដែលអាចបង្កើតបរិយាកាស ដែលរារាំងការប្រកួតប្រជែង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យស្មាតហ្វូនបានមើលឃើញការគ្រប់គ្រងទីផ្សារដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google LLC និង Apple Inc. ដែលជំរុញឱ្យប្រទេសជាច្រើនកែប្រែបទប្បញ្ញត្តិឡើងវិញ។ បច្ចុប្បន្ននេះ ប្រទេសជប៉ុន ក៏កំពុងធ្វើសេចក្តីព្រាងច្បាប់ថ្មី ដើម្បីហាមឃាត់ការផ្តាច់មុខនៃប្រតិបត្តិការហាងកម្មវិធី។
អាជីវកម្មដែលកំពុងអភិវឌ្ឍ ឬប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជា បច្ចេកវិទ្យា AI ដែលអាចប្រើប្រាស់ទិន្នន័យយ៉ាងច្រើនពីអ៊ីនធឺណិត និងប្រភពផ្សេងទៀត ដើម្បីបង្កើតអត្ថបទ រូបភាព ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតតាមរបៀបដូចមនុស្ស ត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល ឈូក បូរ៉ា