ព័ត៌មានអន្តរជាតិ

ផលិតភាពការងារជាមធ្យម របស់វៀតណាម នឹងកើនឡើង ៦,៥ ភាគរយក្នុងមួយឆ្នាំ

Kyodo

ហាណូយ៖ វៀតណាម បានកំណត់គោលដៅបង្កើនកំណើនផលិតភាពការងារជាមធ្យម ៦,៥ ភាគរយក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ យោងតាមកម្មវិធីជាតិដែលទើបអនុម័តថ្មី ស្តីពីការលើកកម្ពស់ផលិតភាពការងារ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កំណើនផលិតភាពការងារជាមធ្យមនៃឧស្សាហកម្មកែច្នៃ និងផលិតកម្មត្រូវបានកំណត់នៅ ៦,៥ ទៅ ៧ ភាគរយ កសិ-ព្រៃឈើ-នេសាទ ៧ ទៅ ៧,៥ភាគរយ និងវិស័យសេវាកម្ម ៧ ទៅ ៧,៥ភាគរយ។

តំបន់សេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងដែលគ្រប់គ្រងដោយកណ្តាលចំនួន ៥ មើលទៅមានអត្រាកំណើនផលិតភាពការងារខ្ពស់ជាងមធ្យមភាគជាតិនៅក្នុងរយៈពេល ២០២២-២០៣០ នេះបើយោងតាមកម្មវិធី។

វៀតណាម​ក៏​ខិតខំ​ក្លាយ​ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ចំនួន​៣ (សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍) ក្នុង​កំណើន​ផលិតភាព​ការងារ​ត្រឹម​ឆ្នាំ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

គួរបញ្ជាក់ថា ផលិតភាពជាមធ្យមបានកើនឡើង ៤,៦៥ភាគរយក្នុងឆ្នាំ២០២១-២០២២ ដែលទាបជាងគោលដៅដែលបានកំណត់ ៦,៥ភាគរយក្នុងអត្រាកំណើនប្រចាំឆ្នាំ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top