ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញបំពេញទស្សនកិច្ច នៅអាមេរិក ដើម្បីចូលរួមកិច្ចជំនួប ប្រមុខរដ្ឋចិន-អាមេរិក ព្រមទាំងចូលរួម កិច្ចសន្ទនា ក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំលើកទី ៣០ នៃកិច្ចប្រជុំកំពូល APEC

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកាថា ៖
តបតាមសេចក្តីអញ្ជើញ របស់លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុង San Francisco សហរដ្ឋអាមេរិកពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចជំនួប ប្រមុខរដ្ឋចិន-អាមេរិក និងតាមការអញ្ជើញ ចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top