ព័ត៌មានអន្តរជាតិ

រដូវរងាខិតមកដល់ លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យ ការងារនៅតំបន់ជនបទ ដែលធ្លាប់រងគ្រោះទឹកជំនន់ ដើម្បីធានាឱ្យមហាជន អាចឆ្លងរដូវរងា ដោយមានភាពកក់ក្តៅ

ខែវិច្ឆិកា តំបន់ភាគខាងជើងប្រទេសចិន បានចូលដល់រដូវរងា ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅតំបន់ជនបទ នៃក្រុងប៉េកាំងនិងខេត្ត Hebei ដែលធ្លាប់រងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីបីខែមុន ដើម្បីត្រួតពិនិត្យការងារស្ដារកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ និងធានាឱ្យបាននូវក្រុមគ្រួសារនីមួយៗ អាចឆ្លងរដូវរងាដោយមានភាពកក់ក្តៅ ។

ការធ្វើស្រែចម្ការ ជាការងារសំខាន់ នៃការស្ដារកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ ។ លោក Xi Jinping បានចុះទៅស្រែចម្ការ ដើម្បីពិនិត្យផ្ទាល់ នូវស្ថានភាព លូតលាស់ របស់ដំណាំកសិកម្ម លោកបានលើកឡើងថា ការប្រមូលផលដំណាំ មិនត្រឹមតែពាក់ព័ន្ធ ដោយផ្ទាល់នឹងប្រាក់ចំណូល របស់គ្រួសារនីមួយៗប៉ុណ្ណោះនេះ ក៏ពាក់ព័ន្ធដោយផ្ទាល់លើសន្តិសុខស្បៀងអាហារ របស់ប្រទេសជាតិផងដែរ ។ លោក Xi Jinping បានចូលផ្ទះកសិករ ដើម្បីសួរសុខទុក្ខមហាជន ដែលធ្លាប់រងគ្រោះទឹកជំនន់ លោកបានសង្កត់ធ្ងន់ថា ការងារផ្តល់កម្តៅ(ម៉ាស៊ីនកម្ដៅ) ចាំបាច់ត្រូវបញ្ជូនទៅដល់ផ្ទះនីមួយៗ ។ លោកបានដើរចូលផ្សារទំនើប ដើម្បីឈ្វេងយល់ពីស្ថានភាព បើកអាជីវកម្មឡើងវិញពីម្ចាស់ផ្សារ លោកបានប្រាប់រដ្ឋបាល គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន ត្រូវបន្ត ចាត់វិធានការ គ្រប់វិស័យជាមួយគ្នា ខិតខំដើម្បីជួយមហាជន សហគ្រាសនិងពាណិជ្ជករដែលបានរងគ្រោះនិងត្រូវប៉ះពាល់ ឱ្យឆ្លងផុត កាលៈទេសៈដ៏លំបាក ។

លោក Xi Jinping ក៏បានអញ្ជើញត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ វិស្វកម្មបង្ការទឹកជំនន់ នៃក្រុងប៉េកាំងនិងខេត្តHebei ។ លោកបានលើកឡើងថា គួរកសាងឱ្យបានល្អ ហើយក៏ប្រើប្រាស់ឱ្យបានសមស្របដែរ នូវវិស្វកម្ម គ្រប់គ្រង គួរកែលម្អស្តង់ដាបង្ការទឹកជំនន់ តាមដងផ្លូវនិងសំណង់ក្នុងតំបន់ភ្នំ ដើម្បីលើកកម្ពស់សមត្ថភាព បង្ការនិងទប់ស្កាត់ទឹកជំនន់យ៉ាងប្រាកដប្រជា ។ ក្រៅពីនេះលោក Xi Jinping ក៏បានចាត់ចែងរៀបចំអំពីការងារ កសាងប្រព័ន្ធបង្ការទឹកជំនន់ជុំវិញ តំបន់ក្រុងប៉េកាំង- ក្រុងTianjin និងខេត្តHebei ផងដែរ ៕ អត្ថបទនិងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top