ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសថា ខ្លួនបានបញ្ចប់ការសាកល្បងធ្វើការហោះហើរយន្តហោះដឹកទំនិញ គ្មានមនុស្សបើកក្នុងរយៈចម្ងាយឆ្ងាយ

រូបភាពពី៖​ EUROPE

VLADIVOSTOK៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សារព័ត៌មានរបស់រុស្ស៊ី ឈ្មោះថា RIA Novosti បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើកដែលបានដឹកជញ្ជូនក្នុងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ឈ្មោះថា TRAMP ដែលមានពហុមុខងារអាកាសចរណ៍ដឹកជញ្ជូន បានបញ្ចប់ដំណាក់កាលដំបូងនៃការសាកល្បងហោះហើរហើយ ។
យន្តហោះ TRAMP ដែលមានសមត្ថភាពដឹកទំនិញបានរហូតដល់ទៅ២៥០គីឡូក្រាមក្នុងចម្ងាយផ្លូវជាង៦០០គីឡូម៉ែត្រ កំពុងស្ថិតក្រោមការធ្វើតេស្តលើដី ។ យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនស្តង់ដារ ដែលមានប្រដាប់បឺតធំចំនួន៣ និងឧបករណ៍ចុះចតដែលបានពង្រឹងស្តង់ដារ ជំនួសឱ្យឧបករណ៍បច្ចេកវិទ្យាដែលប្រើសម្រាប់តាក់ស៊ីនៅលើដី ។

លក្ខណៈពិសេសរបស់យន្តហោះគ្មានមនុស្សបើក គឺជាកន្លែងផ្ទុកទំនិញដ៏ធំដែលមានចំណុះ២.៦៥០លីត្រ។ វាអនុញ្ញាតឱ្យអ្នកផ្ទុកទំនិញតាមវិមាត្រនៅលើយន្តហោះ ក៏ដូចជាទម្លាក់វាមិនឈប់ជាមួយនឹងឆ័ត្រយោងទៅចំណុចដែលបានផ្តល់ឱ្យ ។

ល្បឿននៃការហោះរបស់ឧបករណ៍នេះ គឺ១៩៥គីឡូម៉ែត្រក្នុង១ម៉ោង និងអាចហោះបាន៣.០០០ម៉ែត្រ ។

យន្តហោះ TRAMP គឺជាឧបករណ៍ហោះហើរនៃគ្រោងការណ៍យន្តហោះបុរាណដែលមានស្លាបត្រង់ខ្ពស់ និងកន្ទុយរាងអក្សរ V ចំនួន២ ហើយម៉ាស៊ីនដែលមានទីតាំងនៅផ្នែកខាងមុខនៃតួយន្តហោះនេះ ។

គួរបញ្ជាក់ថា TRAMP អាចត្រូវបានប្រើសម្រាប់គោលបំណងផ្នែកស៊ីវិល ដូចជាការដឹកជញ្ជូនទំនិញ ការត្រួតពិនិត្យព្រៃឈើ និងការបាញ់ថ្នាំកសិកម្មជាដើម ។ ប្រអប់របស់វាអាចផ្ទុករ៉ាដា អុបទិក ផែនទី និងឧបករណ៍ពិសេសផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top