ប៉េកាំង៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកបណ្ឌិត Henry A. Kissinger បានឲ្យដឹងថា “សន្តិភាព និងវឌ្ឍនភាពរវាងចិន និងសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ និងពិភពលោក”។
ផ្ទុយស្រឡះទៅនឹងវោហាសាស្ត្រពីមុននៃអ្វីដែលហៅថា “ការផ្តាច់ចំណង” ឬ “ការផ្តាច់ហានិភ័យ” ពីប្រទេសចិន ដែលធ្វើឡើងដោយអ្នកនយោបាយអាមេរិកមួយចំនួន និន្នាការថ្មីនាពេលថ្មីៗនេះ បន្តទំនាក់ទំនងវិជ្ជមានរវាងចិន និងសហរដ្ឋអាមេរិក ដែលបាននិងកំពុងបន្តអស់មួយរយៈ។
ចាប់ផ្តើមជាមួយនឹងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងខែមិថុនា មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងមួយៗ រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បេសកជនពិសេសប្រធានាធិបតីសម្រាប់អាកាសធាតុលោក John Kerry រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo និងមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាលោក Chuck Schumer ពួកគេបានសង្កត់ធ្ងន់ពីសារៈសំខាន់ និងឆន្ទៈក្នុងការរក្សាស្ថិរភាពទំនាក់ទំនងចិន-អាមេរិក។
កាលពីខែមុន ក្រុមការងារសេដ្ឋកិច្ចនិងក្រុមការងារហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរបានជួបប្រជុំជាលើកដំបូងតាមរយៈខ្សែវីដេអូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាងនេះទៅទៀត ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាបន្តបន្ទាប់ បានចាក់បញ្ចូលថាមពលវិជ្ជមាន ជាបន្តបន្ទាប់ទៅក្នុងការអភិវឌ្ឍន៍ ប្រកបដោយសុខភាពល្អ នៃទំនាក់ទំនងទ្វេភាគី ៕
ប្រែសម្រួល ឈូក បូរ៉ា