ព័ត៌មានអន្តរជាតិ

ជនជាតិរុស្សី ជាច្រើននាក់ភៀសខ្លួន ចេញពីតំបន់ហ្គាហ្សា

Russia’s Emergencies Ministry

បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារគ្រោះអាសន្នរបស់រុស្ស៊ីកាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា យ៉ាងហោចណាស់ពលរដ្ឋរុស្ស៊ីប្រមាណជា៧០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប តាមរយៈច្រកព្រំដែន Rafah ដែលនៅតែជាផ្លូវតែមួយគត់ចេញពីតំបន់ជនប៉ាឡេស្ទីនរស់នៅនិងត្រូវបានឡោមព័ទ្ធ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីថ្ងៃអាទិត្យថា បុគ្គលិករបស់ខ្លួនបាននិងកំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដល់មនុស្ស នៅពេលដែលពួកគេឆ្លងទៅកាន់ភាគីអេហ្ស៊ីបហើយអ្នកជម្លៀសក៏ត្រូវបានផ្តល់អាហារ និងទឹកផងដែរ។

ក្រសួងបាននិយាយថា៖ក្នុងរយៈពេលមួយសប្តាហ៍ ក្រុមការងារនៃក្រសួងសង្គ្រោះបន្ទាន់បានធ្វើការសម្របសម្រួលនីតិវិធី និងផ្លូវសម្រាប់ការជម្លៀសពលរដ្ឋរុស្ស៊ី ដែលបានរកឃើញខ្លួនឯងនៅក្នុងតំបន់នៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

សេចក្តីថ្លែងការណ៍បានអានថា អ្នកកាន់លិខិតឆ្លងដែនរុស្សីទាំងអស់នឹងត្រូវដឹកនាំចេញពីព្រំដែនទៅកាន់រដ្ឋធានីអេហ្ស៊ីប ទីក្រុងគែរដែលជាកន្លែងការិយាល័យកណ្តាលប្រតិបត្តិការនៃក្រសួងសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើង។ នៅទីនោះ ពួកគេនឹងត្រូវបានជួយរៀបចំឯកសារចាំបាច់ទាំងអស់ ដើម្បីចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី ឬគោលដៅផ្សេងទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top