ព័ត៌មានអន្តរជាតិ

ប្រទេសចិន និងប្រទេសនៅអាស៊ី អាគ្នេយ៍ចំនួន៥ នឹងធ្វើសមយុទ្ធយោធារួមគ្នា នៅពាក់កណ្តាលខែវិច្ឆិកានេះ

ប្រភព ៖ Xinhua

បរទេស ៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាចិននឹងធ្វើសមយុទ្ធរួមគ្នា ជាមួយកងកម្លាំង របស់ព្រះរាជាណាចក្រកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម នៅខេត្តក្វាងទុងភាគខាងត្បូង ប្រទេសចិន នៅពាក់កណ្តាលដល់ចុងខែវិច្ឆិកា ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិចិនបានឱ្យដឹងថា ប្រធានបទស្តីពីការប្រឆាំងភេរវកម្ម និងការរក្សាសុវត្ថិភាពដែនសមុទ្រ សមយុទ្ធនេះនឹងរៀបចំរួមគ្នា និងប្រឆាំងភេរវកម្ម និងប្រឆាំងការលួចប្លន់តាមសមុទ្រ។

ក្រសួងបានបន្តថា គោលបំណងគឺ ដើម្បីជួយអ្នកចូលរួមបង្កើនការប្រឆាំង ភេរវកម្មក្នុងទីក្រុង ប្រឆាំងភេរវកម្មតាមសមុទ្រ និងសមត្ថភាពប្រឆាំង ការលួចប្លន់តាមសមុទ្រ ព្រមទាំងបង្កើនការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top